តុលាការ​កំពូល​ចិន ​ជំរុញ​ឱ្យ​ជំនុំ​ជម្រះ​បណ្តឹង​​ទាក់ទង​​នឹង​ការ​លួច​​កម្មសិទ្ធបញ្ញា​!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តុលាការ​កំពូល​ចិន ​ជំរុញ​ឱ្យ​ជំនុំ​ជម្រះ​បណ្តឹង​​ទាក់ទង​​នឹង​ការ​លួច​​កម្មសិទ្ធបញ្ញា​!!!

31/12/2018
ចិន៖ បណ្តឹងសារទុក្ខ នឹង​ត្រូវ​តុលាការ​កំពូល​ចិន យក​ចិត្ត​ទុក​ដាក់​ជំនុំ​ជម្រះ​ ចាប់​ពី​ឆ្នាំ​ថ្មី​នេះតទៅ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អនុប្រធាន​តុលាការ​កំពូល Luo Duongchan​ ដែល​បាន​ផ្សាយ​នៅក្នុង​កាសែត​រដ្ឋ​ចិន​។​ សេចក្តី​សម្រេចចិត្ត​​នេះ គឺ​នឹង​ផ្តល់​ប្រយោជន៍ ឲ្យ​ជៀសវាង​ការ​កាត់​​ក្តី​មិន​ប្រក្រតីចំពោះ​ពាក្យ​ប្តឹងជុំវិញ​ការ​លួច​ចម្លង​កម្មសិទ្ធបញ្ញា​ ហើយ​ក៏នឹង​បង្កើត​គុណភាព​នៃ​ដំណើរ​ការស្វែង​រក​យុត្តិធម៌​​ផង​ដែរ។ នេះបើតាម​ការ​បញ្ជាក់​របស់​អនុប្រធាន​តុលាការ​កំពូលដដែល​។

បើ​យោង​តាម​ការ​អះអាង​របស់​សារព័ត៌មាន​ Xinhua នៅក្នុង​​ឆ្នាំ​២០១៧កន្លងទៅ​ តុលាការ​ចិន បានដោះស្រាយ​ពាក្យ​ប្តឹង​ ចំនួន​ជាង​២១ម៉ឺន​ករណី ដែល​ជា​បណ្តឹង​ទាក់ទង​​នឹង​ការ​លួច​ចម្លង​កម្មសិទ្ធបញ្ញា​។ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ការ​ដោះស្រាយ​បណ្តឹង​នៅឆ្នាំ​២០១៧​នេះ គឺ​ច្រើន​ជាង​៤០ដង ។

ក្រៅ​ពី​ជំរុញការ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ រដ្ឋាភិបាល​ចិន​ ក៏​ចាត់​វិធាន​ការណ៍​ទប់​ស្កាត់​ការ​ការ​លួច​ចម្លង​កម្មសិទ្ធបញ្ញា​ដែរ ជា​ពិសេស​គឺ​ការ​ពារ​ផលិតផល ​ដែល​​ចុះបញ្ជី​ពាណិជ្ជកម្ម​ សម្គាល់​​មាក់ទំនិញ ​ឬ​ស្លាក​សញ្ញា​ បា​នត្រឹមត្រូវ​។

បន្ថែមពីនេះ​ សភា​ប្រជាជន​ចិន ក៏​កំពុង​តែ​រៀបចំ​គម្រោង​ស្នើ​ច្បាប់​ថ្មី អនុញ្ញាត​ឲ្យ​ជន​រងគ្រោះ​នៃ​ការ​លួច​កម្មសិទ្ធបញ្ញា​ អាច​ប្តឹង​ទាមទារ​សំណង​ជំងឺចិត្ត​និង​សំណងការខូច​ខាត​ ឲ្យ​បានសមរម្យ​ស្រប​តាម​ទំហំ​នៃការ​ខូចខាត​។ គម្រោង​ស្នើ​ច្បាប់​ថ្មីនេះ នឹង​ពិនិត្យ​មើល​ឡើង​វិញ ចំពោះ​ករណី​បង្ខំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ផ្ទេរ​ប​ច្ចេកវិជ្ជា​របស់​ខ្លួន បើ​ចង់​រក​ស៊ី​ស្រុក​ចិន។ ករណី​នេះ អាច​នឹង​ត្រូវ​លុប​ចោល ឬ​ត្រូវ​បន្ធូរបន្ថយ​។ ហើយ​ក្រុមហ៊ុន​បរទេស​ ដែល​រង​ការ​ខូច​ខាត​ដោយ​សារតែ​ការ​លួច​ចម្លង​បច្ចេកវិជ្ជា អាច​នឹង​ដាក់​ពាក្យ​ប្តឹង​ទាមទារ​សំណង​វិញបា​នដែរ។ នេះបើ​យោង​តាម​គម្រោង​ស្នើច្បាប់​ថ្មី។​

​អ្នកវិភាគ​សេដ្ឋកិច្ច​ និងអ្នក​តាម​ដាន​ស្ថានការណ៍​ស្រុក​ចិន មើលឃើញថា អាជ្ញាធរ​ចិន​ កំពុងតែ​បន្ទន់​ឥរិយាបថ ឆ្លើយបត​ជាវិជ្ជមាន​ចំពោះ​សង្គ្រាម​ពាណិជ្ជកម្មរវាង​ចិន​និង​អាមេរិក។ នៅក្នុង​សង្គ្រាមនេះ ការ​លួច​ចម្លង​កម្មសិទ្ធបញ្ញា ក៏​ជា​ដើមហេតុ​ចម្បង​មួយ​ នៃការ​ទាមទារ​របស់​អាមេរិក ចង់​ឲ្យ​ចិន​គោរព។ ជុំវិញ​ការ​មិន​គោរព​កម្មសិទ្ធបញ្ញា​នៅ​ស្រុក​ចិន​ ទាំង​អាមេរិក ទាំង​សហភាព​អឺរ៉ុប គឺសុទ្ធ​តែ​ព្រួយ​បារម្ភ​។ បើសិន​បើ​ចិនអនុវត្ត​តាម​សំណើ​ច្បាប់​ថ្មី​និង​វិធានការណ៍​ដែល​ដាក់​ចេញ​នៅពេលនេះ គឺហាក់​ដូច​​កាយ វិការ ល្អមួយ​​ឲ្យ​ប​ស្ចិមលោកកក់ក្តៅ​​ចិត្តបាន​ខ្លះ​៕ ​(អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)