

ចាប់ពីស្អែកទៅ អាកាសធាតុនឹងចុះត្រជាក់ ៥ថ្ងៃជាប់គ្នាត្រៀមអុសឲ្យហើយទៅបងប្អូន!!!
បញ្ចូលដោយ៖ Soeurm Ro - 31/12/2018
ភ្នំពេញ៖ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក នឹងឧតុនិយមនៅមុននេះ បន្តិចបានអោយដឹងថាជ្រលងសម្ពាធខ្ពស់ នឹងខ្យល់មូសុងឥសាន នឹងបង្កើនឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើអោយធាតុ អាកាសនៅព្រះរាជាណាចក្រកម្ពុជាចុះត្រជាក់ ចាប់ពី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩៕ (អត្ថបទដោយ ទេព វណ្ណះ)
