ខេត្តបាត់ដំបង៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ធ្នូ ក្រោយពីមានបណ្ដឹងចោទប្រកាន់ថា រួមភេទជាមួយក្មេងស្រីម្នាក់ទើបមានអាយុ១៤ឆ្នាំកាលពីមួយសប្ដាហ៍មុននៅក្នុងខ្ទមចាំចំការមួយកន្លែង ស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបានណន់។
មន្ត្រីនគរបាលស្រុកបាណន់ឲ្យដឹងថា យុវជននេះឈ្មោះ ឆយ រី អាយុ២១ឆ្នាំ នៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់។ រីឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ នៅស្រុកបាណន់។ បើតាមសមត្ថកិច្ចប្រាប់ថា ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២២ ធ្នូ នៅក្នុងខ្ទមចាំចំការមួយកន្លែង ស្ថិតក្នុងភូមិ- ឃុំកើតហេតុខាងលើ ប៉ុន្តែជីដូនរបស់ក្មេងស្រីរងគ្រោះនេះអាយុ៦១ឆ្នាំ បានទៅប្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍នៅថ្ងៃទី២៥ ធ្នូ បន្ទាប់ពីបាត់ចៅស្រីមួយយប់ និងបានបែកធ្លាយអំពីរឿងអាស្រូវផ្លូវភេទនៅយប់ថ្ងៃទី២២ ធ្នូនោះ។
តាមការស្រង់សំដីជីដូនរបស់ក្មេងស្រីនិយាយថា ចៅស្រីរបស់គាត់នេះបានចេញពីផ្ទះបាត់មួយយប់មិនឃើញត្រឡប់មកវិញទេ លុះឃើញនាងត្រឡប់មកផ្ទះវិញ គាត់ក៏សួរដេញដោលពីរឿងដើរដាច់យប់នេះ ទើបបែកធ្លាយអំពីរឿងអាស្រូវផ្លូវភេទនេះ ហើយគាត់ក៏សម្រេចប្ដឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្ដង។
បើតាមចម្លើយសង្ខេបជនសង្ស័យបានសារភាពបន្ទាប់ពីត្រូវឃាត់ខ្លួនថា ខ្លួននិងក្មេងស្រីនោះពិតជាបានរួមមេត្រីជាមួយគ្នានៅក្នុងខ្ទមចាំចំការរបស់អ្នកស្រុក កាលពីយប់ថ្ងៃទី២២ធ្នូនោះមែន។ ហើយខ្លួន និងនាងមិនធ្លាប់ស្គាល់គ្នាទេ តែពេលនោះគឺជារឿងចៃដន្យបំផុត។ នៅយប់នោះខ្លួនបានជិះម៉ូតូរួមគ្នា៤នាក់ (ប្រុស២ ស្រី២) រាប់ទាំងនាងផង ដើម្បីទៅរាំធុងបាស់។ ប៉ុន្តែពេលទៅដល់កន្លែងខ្ទមចំការនោះ ស្រាប់តែមិត្តខ្លួនប្រាប់ថា ម៉ូតូអស់សាំង ហើយទុកឲ្យខ្លួន និងនាង (ក្មេងស្រីរងគ្រោះ) ចាំនៅខ្ទមចំការនោះសិន រីឯមិត្តភក្ដិខ្លួននឹងនារីម្នាក់ទៀត ជិះម៉ូតូទៅកន្លែងរាំធុងបាស់បាត់ទៅ។
ជនសង្ស័យរូបនេះបាននិយាយទៀតថា ពេលនៅជាមួយគ្នាតែ២នាក់បែបនេះខ្លួននិងនាង ក៏ចាប់ផ្ដើមរបូលសួតរហូតឈានដល់ការរួមមេត្រីបានសម្រេចតែម្ដង តែជាការព្រមព្រៀង។ លុះបន្តិចក្រោយមកទើបមិត្តខ្លួនជិះម៉ូតូមករកខ្លួនវិញ ហើយនាំគ្នាដេកនៅក្នុងខ្ទមចំការនោះទាំងអស់គ្នា ដោយមិនបានត្រឡប់ទៅផ្ទះវិញទេនាយប់នោះ។
ដោយឡែកចំពោះចម្លើយក្មេងស្រីរងគ្រោះវិញ ហាក់មិនបានបដិសេធចំពោះការព្រមព្រៀងគ្នាឡើងឋានសួគ៌នេះទេ។ នៅក្នុងកំណត់ហេតុផ្ដល់ចម្លើយនាងថែមទាំងបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នាងបានស្រាតខោដោយខ្លួនឯងដើម្បីរួមភេទ ពេលដែលយុវជននេះព្យាយាមស្រាតខោឲ្យនាងមិនចេញ។ នាងនិងគូស្នេហ៍នេះ បានអោបរឹតគ្នាយ៉ាងរោលរាលនៅលើរានក្នុងខ្ទមចំការមុនពេលឈានដល់វគ្គឡើងឋានសួគ៌ ដែលមានរយៈពេលត្រឹមតែ៣នាទីប៉ុណ្ណោះ។
ជុំវិញករណីនេះ សមត្ថកិច្ចបាននិយាយដែរថា បើតាមស្ដាប់ចម្លើយរបស់គួស្នេហ៍នេះ ពួកគេហាក់មានការព្រមព្រៀងគ្នាយ៉ាងផ្អែមល្ហែមមុនពេលបបួលឡើងឋានសួគ៌ ប៉ុន្តែអ្វីដែលយុវជនរូបនេះ ត្រូវធ្លាក់នរក ពេលត្រឡប់ពីត្រេកត្រអាលនៅឋានលើវិញនោះ គឺដោយសារយុវជនរូបនេះ «រួមភេទជាមួយអនីតិជន» ដែលច្បាប់មិនអនុញ្ញាត។ សមត្ថកិច្ចបានបញ្ជាក់ថា ពេលនេះមន្ត្រីការិយាល័យជំនាញ នៃស្នងការខេត្ត កំពុងសួរនាំជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនអ្នកទោសស្នេហារូបនេះទៅតុលាការចាត់ការតាមនីតិវិធីហើយ៕ (អត្ថបទដោយ ទេព វណ្ណះ)