សម្ដេចតេជោ ហ៊ុន សែន៖ វិមានឈ្នះឈ្នះជាសមិទ្ធិផលរួម​របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនជាផ្ទះរបស់សម្ដេចនោះទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន៖ វិមានឈ្នះឈ្នះជាសមិទ្ធិផលរួម​របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនជាផ្ទះរបស់សម្ដេចនោះទេ

29/12/2018
(ភ្នំពេញ)៖ ក្នុង​ឯកសណ្ឋានជាកងទ័ពបុរសខ្លាំងកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង​ដើម្បីតែរំដោះទឹកដីកម្ពុជា ឲ្យមានសុខសន្ដិភាព ​និងការរីកចម្រើនលើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ននេះ ​​សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា វិមាននយោបាយឈ្នះឈ្នះ គឺជាសមិទ្ធិផលរួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនជាផ្ទះរបស់សម្ដេចនោះទេ។
សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ បានអះអាងបែបនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសអមដំណើរដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីសម្ពោធ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ​ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះ​ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន​។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កន្លែងនេះ (វិមាននយោបាយឈ្នះឈ្នះ) គឺធ្វើ​មិនមែនជាផ្ទះរបស់ខ្ញុំនោះទេ ហើយក៏មិនមែនជារបស់អ្នកណាមួយដែរ តែជារបស់ជាតិ ហើយក៏បើកឱកាសឲ្យប្រជាជនកម្ពុជា យុវជន និស្សិតរបស់យើង មកចូលរួមធ្វើការស្រាវជ្រាវនៅទីនេះ ហើយមកលេងកម្សាន្ដនៅទីនេះ និងធ្វើការហាត់ប្រាណ ឬក៏ចង់ធ្វើអ្វីទៅតាមបំណង»
​បុរសខ្លាំងកម្ពុជារូបនេះ ក៏បានឲ្យដឹងផងដែរថា ​ថវិកាប្រើសម្រាប់សាងសង់វិមាននយោបាយឈ្នះឈ្នះភាគច្រើន ជាថវិការបស់សាលារាជធានីភ្នំពេញ ហើយថវិកាសម្រាប់សាងសង់នេះ បានចំណាយប្រមាណ ១២លានដុល្លាររួចទៅហើយ ខណៈដែលមានថវិកាមួយចំនួនទៀត បានត្រៀមបម្រុងសម្រាប់បន្តការសាងសង់ផងដែរ។