ជប៉ុន៖ ក្រោយពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានប្រតិកម្មទៅនឹងរឿងកីឡាករបាល់ទាត់ជប៉ុនដ៏ល្បីឈ្មោះមកចាប់ដៃសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមក សាធារណជនមួយចំនួនបានសម្តែងការមិនពេញចិត្តឡើយ។ អ្នកជំនាញផ្នែកកីឡានៅកម្ពុជា បានលើកឡើងថា អង្គការសិទ្ធិមនុស្សនេះកំពុងតែទាញរឿងកីឡាចូលក្នុងរឿងនយោបាយ។ ប៉ុន្តែអ្នកឯកទេសខាងសិទ្ធិមនុស្សវិញ យល់ថា វាគ្រាន់តែជាការបញ្ចេញមតិរបស់អង្គការ Human Rights Watch ប៉ុណ្ណោះ ហើយថា វាមិនប៉ះពាល់អ្វីដល់វិស័យកីឡាកម្ពុជាឡើយ៕ (អត្ថបទដោយ ទេព វណ្ណះ)
