ហ្វេសប៊ុក៖ នេះបើយោងតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ា ឌួង ឆាយ ដែលបានបង្ហោះនៅម៉ោងប្រមាណ ៦:៣០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ថាខ្ញុំបាទបានប្តឹងបកមនុស្សកំសាក William Guang តាមការគាំទ្ររបស់ពូមីងបងប្អូនទាំងអស់គ្នា ។
គួរបញ្ជាក់ផងដែរថា មុននឹងលោកឧកញ៉ា ឌួង ឆាយ ឆ្លើយតបនេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ Willian Guang ក៏បានធ្វើការសរសរនៅក្នុង បណ្តាញសង្គមរបស់ខ្លួន ដោយអមជាមួយនឹងពាក្យ ប្តឹងផងដែរថា បន្ទាប់ពីខ្ញុំបានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ជូនយ៉ាងច្បាស់ដល់មហាជនចំពោះការចោទប្រកាន់របស់បុគ្គល ឈ្មោះ ឌួង ឧត្តម ឆវិន ហៅ ឌួង ឆាយ នេះដែលបានមកចោទប្រកាន់ វាយប្រហារ គម្រាមកំហែង បង្គាប់បញ្ជាលេីរូបខ្ញុំខណៈដែលខ្ញុំមិនបានដឹងអ្វីសោះ បញ្ហានេះធ្វើអោយខ្ញុំបាទមានការព្រួយបារម្ភចំពោះសុវត្តិភាពផ្ទាល់ខ្លួនរបស់ខ្ញុំយ៉ាងខ្លាំងព្រោះបុគ្គលរូបនេះធ្លាប់មានប្រវត្តិកាចសាហាវកន្លងមកក្នុងសង្គម។
ដូចនេះក្នុងនាមខ្ញុំជាមន្ត្រីជាន់ខ្ពស់ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក និងអ្នកនយោបាយថ្នាក់ជាតិមួយរូប បានសម្រេចចិត្តប្ដឹង បុគ្គលរូបនេះ និងស្នេីអោយអាជ្ញាធរមានសមត្ថកិច្ចមេត្តាឃាត់ខ្លួនបុគ្គលរូបនេះដេីម្បីធានាបាននូវសុខសុវត្តិភាព របស់អ្នកនយោបាយនៅព្រះរាជាណាចក្រកម្ពជា៕ (អត្ថបទដោយ ទេព វណ្ណះ)
