គ្រោះរញ្ជួយដីកម្រិត៥.២រ៉ិចទ័រ វាយប្រហារលើតំបន់ឆ្នេរកោះតៃវ៉ាន់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយដីកម្រិត៥.២រ៉ិចទ័រ វាយប្រហារលើតំបន់ឆ្នេរកោះតៃវ៉ាន់

16/12/2018
(ប៉េកាំង)៖ គ្រោះរញ្ជួយដីកម្រិត៥.២រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរនៃទីក្រុង Hualien កោះតៃវ៉ាន់នៅព្រឹក​​ថ្ងៃអាទិត្យនេះ។ នេះបើតាមមជ្ឈមណ្ឌលបណ្ដាញគ្រោះរញ្ជួយដីចិន​ (CENC) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន​ស៊ីនហួរនៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨។
យោងតាម CENC គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយនៅលើរយៈទទឹងខាងជើង ២៣.៧១ដឺក្រេ និងរយៈបណ្ដោយ ខាងកើត១២១.៨ឌឺក្រេ ព្រមទាំងមានជម្រៅរញ្ជួយទៅក្នុងដី២៦គីឡូម៉ែត្រ។ ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពី ជនរងគ្រោះ ឬទំហំខូចខាតនៅឡើយទេ៕