​លោក ដូណាល់ ត្រាំ៖ រដ្ឋមន្ត្រីមហាផ្ទៃអាមេរិក នឹងចុះចេញពីតំណែងនៅចុងឆ្នាំ២០១៨នេះ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថារដ្ឋមន្ត្រីមហាផ្ទៃលោក Ryan Zinke នឹងចុះចេញ​ពីតំណែងនៅចុងឆ្នាំ២០១៨ ក្រោយកាន់តួនាទីនេះអស់រយៈពេលជាង២ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter កាលពីថ្ងៃសៅរ៍ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖«រដ្ឋបាល​ដូណាល់ ត្រាំ នឹងប្រកាសពីការតែងតាំងរដ្ឋមន្ត្រីមហាផ្ទៃថ្មីនៅសប្ដាហ៍ក្រោយនេះ»។ ប៉ុន្តែទន្ទឹមគ្នា លោក ត្រាំ មិនបាន​លម្អិត ពីមូលហេតុនៃការលាលែងពីតំណែងរបស់លោក Ryan Zinke នោះទេ។
គួរបញ្ជាក់ថា៖ ការប្រកាសរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅចំពេលដែលលោក Ryan Zinke ត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់អំណាចជារដ្ឋមន្ត្រីមហាផ្ទៃដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ តែលោក Zinke ផ្ទាល់បានច្រានចោលការចោទប្រកាន់ នេះ៕
​លោក ដូណាល់ ត្រាំ៖ រដ្ឋមន្ត្រីមហាផ្ទៃអាមេរិក នឹងចុះចេញពីតំណែងនៅចុងឆ្នាំ២០១៨នេះ ​លោក ដូណាល់ ត្រាំ៖ រដ្ឋមន្ត្រីមហាផ្ទៃអាមេរិក នឹងចុះចេញពីតំណែងនៅចុងឆ្នាំ២០១៨នេះ Reviewed by Laiheang Vobfm on 12/15/2018 Rating: 5
Powered by Blogger.