បង្ក្រាបក្រុមជនបរទេសប្រុសស្រី៥៥នាក់ ករណីបើកលេងល្បែងអនឡាញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បង្ក្រាបក្រុមជនបរទេសប្រុសស្រី៥៥នាក់ ករណីបើកលេងល្បែងអនឡាញ

12/12/2018
បន្ទាយមានជ័យ៖ ជនជាតិចិននិងម៉ាឡេស៊ីសរុប៥៥នាក់ ដែលបើកលេងល្បែងតាមអនឡាញ ត្រូវនគរបាលបង្ក្រាបឃាត់ខ្លួន។
ការបង្ក្រាបនេះបានធ្វើឡើង នៅផ្ទះដែលមានការសង្ស័យបើកអនឡាញខុសច្បាប់ ចំណុចភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ១៣:៣០ នាទី ដល់ ម៉ោង ១៥:៣០ ថ្ងៃទី១១.១២.២០១៨។

ប្រតិបត្តិការនេះដឹកនាំសម្រប សម្រួលដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញារង ខេត្ត ។
សមត្ថកិច្ចបានត្រួតពិនិត្យ ឃើញមានជនបរទេស ដែលស្ថិតនៅជាន់ក្រោមដី ធ្វើសកម្មភាពលេងនូវល្បែងអនឡាញខុសច្បាប់ដោយឃាត់ជនបរទេសចំនួន៥៥នាក់ ស្រី ១០នាក់ ក្នុងនោះជនជាតិចិនចំនួន០៨នាក់ ជនជាតិម៉ាឡេស៊ី ៤៧នាក់ ស្រី១០នាក់ ក្រោយមកកម្លាំងនគរបាលខេត្ត បាននាំជនទាំងនោះយកមកស្នងការនគរបាលខេត្ត ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕ (អត្ថបទដោយ ទេព វណ្ណះ)