(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ បានបង្ហាញចម្រៀងបីបទរៀបរាប់ពីជីវិតដ៏សែនវេទនាក្នុងពេលចេញតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតកាលពី ៤១ឆ្នាំមុន។
ដើម្បីរំដោះប្រទេស និងប្រជាជនចេញពីរបបកាប់សម្លាប់ដ៏សែនឃោរឃៅរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្តេចតេជោ ហ៊ុន សែន និងសមមិត្តស្មោះស្ម័គ្ររបស់ខ្លួននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានសម្រេចយកជីវិតប្រថុយនឹងគ្រោះថ្នាក់ភាសខ្លួនទៅប្រទេសវៀតណាម ស្វែងរកជំនួយវាយផ្តួលរំលំរបបខ្មែរក្រហម។
ការសម្រេចចាកចេញរបស់សម្តេចតេជោ ហ៊ុន សែន បានទុកភរិយា និងកូនប្រុសក្នុងផ្ទៃ ៥ខែចោល ដោយមិនបានលាសូម្បីមួយមាត់ គឺបានត្រឹមសរសេរសំបុត្រមួយច្បាប់ផ្ញើជូនភរិយាទាំងក្តុកក្តួលជាទីបំផុត។
ក្តីសោកសង្រេង ទុក្ខវេទនា ការឈឺចាប់នៃជីវិតស្វាមីភរិយាក្នុងគ្រាធ្វើបដិវត្តន៍រំដោះអាយុជីវិតប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ ត្រូវបានលាតត្រដាងតាមរយៈបទចម្រៀង ៣បទមានចំណងជើងថា៖ “អក្ខរាទឹកភ្នែក" “សំបុត្រលំបាកសរសេរបំផុត" និងបទ “ដើមទុនជីវិត"។
ខាងក្រោមជាខ្លឹមសារនៃចម្រៀងទាំង ៣បទ៖
១. «អក្ខរាទឹកភ្នែក»
២. “សំបុត្រលំបាកសរសេរបំផុត"
៣. “ដើមទុនជីវិត"
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister
