(ភ្នំពេញ)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងតែងតាំង រដ្ឋលេខាធិការក្រសួងការពារជាតិ បន្ទាប់ពីលោកត្រូវបានចូលនិវត្តន៍ពីអភិបាលខេត្តសៀមរាប។
ពិធីប្រកាសតែងតាំង នឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ។
សូមបញ្ជាក់ថា៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយតែងតាំង លោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង ដែលចូលនិវត្តន៍។
លោក ទៀ សីហា ដែលជាកូនរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា អភិបាលរងខេត្តសៀមរាប កាលពីខែសីហា ឆ្នាំ២០១៧៕
