ប៉ុន្ដែគ្មានយីហោណាមួយអាចប្រៀបធៀបជាមួយម៉ូដែល Karlmann King ជារថយន្ដកំពូលចម្លែកដែលត្រូវបានកែច្នៃម៉ូដែល Ford F-550។ រថយន្ដក្រោះប្រណីតនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនចិន IAT ហើយវានឹងមានតម្លៃយ៉ាងតិច ២ លានដុល្លារ។
រថយន្ត Karlmann King តម្លៃជិត ៤ លានដុល្លារ
ជាមួយនឹងជម្រើសដ៏ច្រើន លោកអ្នកអាចជ្រើសរើសយកអាតម្លៃ ៣,៨ លានដុល្លារ ដែលទំនងក្លាយជារថយន្ដថ្លៃបំផុតលើផែនដីក៏បាន។ ខណៈរថយន្ដនេះមិនអាចជូនដំណើរអ្នកទៅដល់គោលដៅមិនសូវជាក្នុងល្បឿនទាន់ចិត្ដយ៉ាងណាក៏ដោយ ក៏វាអាចធានាថា នឹងផ្ដល់សុវត្ថិភាពជូនលោកអ្នក ពីបច្ចេកវិទ្យាតួក្រោះ និងរាងគ្រាក់។Karlmann King មានទំហំ ២,៥ ម៉ែត្រ និងទម្ងន់មិនទាបជាង ៦ តោន ដែលមានសមត្ថភាពឆ្លងកាត់ឧបសគ្គស្ទើរតែគ្រប់កាលៈទេសៈលើដងផ្លូវ។ ម៉ាស៊ីន V10 ចំណុះ ៦,៨ លីត្រលើម៉ូដែល Ford នេះត្រូវបានជឿថា វាផលិតថាមពលកម្លាំង ៤០០ សេះ ដែលរាងលើសលប់ តែវាក៏ត្រូវទ្រទម្ងន់ខ្លួនដ៏សែនធ្ងន់ផងដែរ។
ដូចនេះហើយទើបវាមានល្បឿនកំពូលតែ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ ពេលអ្នកគ្រាន់តែចង់ជិះសាក ឬអង្គុយសម្រាកលេង និងពេលអ្នករីករាយជាមួយពន្លឺភ្លើងពណ៌ ទូរទស្សន៍ធំ ទូទឹកកក ម៉ាស៊ីនឆុងកាហ្វេ និងតុអគ្គិសនីក៏ជាភាពទាក់ទាញមួយផងដែរ៕