សកម្មភាពនៃការចុះត្រួតពិនិត្យនេះគឺមន្ទីរពិសោធន៍ចល័ត បានពិសោធន៍ស្ថានីយ ឬដេប៉ូលក់ប្រេងឥន្ធនៈបានចំនួន១០កន្លែងមានទាំងស្ថានីយដែលធ្លាប់បានត្រួតពិនិត្យរួចម្តងហើយ និងស្ថានីយដែលទើបតែត្រួតពិនិត្យលើកទីមួយ។
លទ្ធផលសង្ខេបនៃការធ្វើពិសោធន៍ស្ថានីយ ឬដេប៉ូទាំង១០កន្លែង៖
១. ដេប៉ូតេលា ឃាង សឿន ស្ថិតនៅឃុំ អូរបីជាន់ ស្រុកអូរជ្រៅ បានចុះលើកទី២ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ
២. ដេប៉ូតេលា ពៅ ណារ៉ុង ស្ថិតនៅឃុំ ចម្ការគ ស្រុកស្វាយចេក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ
៣. ដេប៉ូតេលា សារិន សុខារតនៈ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ
៤. ដេប៉ូតេលា វី សេងនាង ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ
៥. ដេប៉ូតេលា ឈិន ផល្លា ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ។
៦. ដេប៉ូតេលា ឈាន ធានអ៊ីក ស្ថិតនៅឃុំថ្មពួក ស្រុកថ្មពួក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ ។
៧. ដេប៉ូ LHR ស្ថិតនៅឃុំគំរូ ស្រុកថ្មពួក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ។
៨. ដេប៉ូតេលា វីរៈ ស្រីធឿត ស្ថិតនៅឃុំទ្រាស ស្រុកស្វាយចេក ចុះលើកទី១ មានភាពមិនត្រឹមត្រូវទៅលើផ្នែកគុណភាព និងផ្នែកបរិមាណ។
៩. ដេប៉ូតេលា លឹម សៀវឡុង ស្ថិតនៅឃុំរលួស ស្រុកស្វាយចេក ចុះលើកទី២ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងផ្នែកបរិមាណ។
១០. ដេប៉ូតេលា ប៉ក់ ម៉ាប់ ស្ថិតនៅឃុំរលួស ស្រុកស្វាយចេក ចុះលើកទី១ មានភាពមិនត្រឹមត្រូវទៅលើផ្នែកគុណភាព និងផ្នែកបរិមាណ។
សូមបញ្ជាក់ថាចំពោះដេប៉ូ ឃាង សឿន ឋិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យនឹងតាក់តែងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ព្រោះដេប៉ូនេះបានប្រព្រឹត្តល្មើសជាលើកទី២ហើយ។ ក្នុងករណីមិនរាងចាលដេប៉ូនេះត្រូវប្រឈមនឹងការបិទធ្វើអាជីវកម្មទាំងស្រុង៕ (អត្ថបទដោយ ទេព វណ្ណះ)
