ទី​បំផុត Huawei ប្រាប់​ថ្ងៃ​ចេញ Nova 4 អេក្រង់​លាត​ម៉ូត​ដូច Infinity-O មុន Samsung មែន! កត់​ចំណាំ​ថ្ងៃ​ទុក​ទៅ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទី​បំផុត Huawei ប្រាប់​ថ្ងៃ​ចេញ Nova 4 អេក្រង់​លាត​ម៉ូត​ដូច Infinity-O មុន Samsung មែន! កត់​ចំណាំ​ថ្ងៃ​ទុក​ទៅ!

03/12/2018
កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Huawei បានចេញផ្សាយរូបភាពផូស្ទ័រថ្មីមួយ ដោយបង្ហាញពីតម្រុយអេក្រង់លាត ដែលត្រៀមបំពាក់នៅលើ ស្មាតហ្វូនជំនាន់ថ្មី របស់ពួកគេ ជាមួយការឌីហ្សាញ រចនាឡើងដូចជាអេក្រង់ Infinity-O របស់ក្រុមហ៊ុន Samsung (អាចជាម៉ូឌែល Galaxy A8s) អញ្ចឹង។ យ៉ាងណា ខាង Huawei ក៏មិនបានបញ្ជាក់ នៅឡើយទេថា ស្មាតហ្វូនដែលប្រើប្រាស់ អេក្រង់ម៉ូតដូច Infinity-O នោះ ជាម៉ូឌែលអ្វីដែរ? ហើយប្រកាសចេញ នៅពេលណា? គ្រាន់តែគេបានសន្មត់ថា វាអាចជាទូរសព្ទម៉ូឌែល Nova 4។
ជាការពិតណាស់ សម្រាប់នៅក្នុងថ្ងៃនេះ យើងក៏ទទួលបានដំណឹងល្អជាថ្មីមួយទៀត ដើម្បីបញ្ចប់ចម្ងល់ចង់ដឹង របស់អ្នកគាំទ្រ ដោយប្រកាសអោយបានដឹង ពីថ្ងៃដាក់បង្ហាញជាផ្លូវការ នូវស្មាតហ្វូនដែលក្នុងរូបភាពផូស្ទ័រ របស់ក្រុមហ៊ុន Huawei នោះ ដែលវាគឺជាម៉ូឌែល Nova 4 ពិតមែន។ បើយោងទៅតាមផ្ទាំងផូស្ទ័រ មួយសន្លឹកនេះ គឺបានបញ្ជាក់ យ៉ាងច្បាស់ថា Huawei នឹងធ្វើការដាក់បង្ហាញ ទូរសព្ទម៉ូឌែល Nova 4 ជំនាន់ថ្មី នៅថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ។
ក្នុងនោះ យើងក៏បានឃើញពីរូបភាព កាន់តែច្បាស់បន្ថែមទៀត ពីផ្នែកខាងមុខ របស់ស្មាតហ្វូននោះ ដោយវាមានអេក្រង់លាត ស្ទើរអស់គែម ចំនែកនៅត្រង់ម៉ូតអក្សរ O វិញ គឺជាកន្លែង បំពាក់កាមេរ៉ាខាងមុខ ហ្នឹងតែម្តង។ ទីបំផុត Huawei បានបញ្ចេញស្មាតហ្វូន មានអេក្រង់ម៉ូតដូច Infinity-O មុន Galaxy A8s របស់ក្រុមហ៊ុន កូរ៉េខាងត្បូង Samsung បាត់ទៅហើយ។
សរុបមកវិញ ស្មាតហ្វូនស៊េរីថ្មី ក្នុងត្រកូល Nova របស់ក្រុមហ៊ុន Huawei នោះ គឺអាចធ្វើការ កត់ចំណាំទុក ថ្ងៃដែលគេបង្ហាញ ដូចនៅខាងលើបាន ហើយចំពោះ លក្ខណៈសម្បត្តិវិញ យើងទាំងអស់គ្នា នឹងដឹងកាន់តែច្បាស់ នៅពេលដែលវា ប្រកាសចេញជាផ្លូវការ តែម្តង។


ប្រភព៖ GSM Arena