កូរ៉េខាងត្បូង ផ្ដើមធ្វើសមយុទ្ធយោធារយៈពេល៥ថ្ងៃ ក្រោយផ្អាកសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូរ៉េខាងត្បូង ផ្ដើមធ្វើសមយុទ្ធយោធារយៈពេល៥ថ្ងៃ ក្រោយផ្អាកសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក

03/12/2018
(សេអ៊ូល)៖ កងទ័ពអាកាសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាមានរយៈពេល៥ថ្ងៃរបស់ខ្លួនហើយ បន្ទាប់ពីបានផ្អាកការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
បន្ថែមពីលើនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក សមយុទ្ធផ្លូវអាកាសខាងលើ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពប្រយុទ្ធ រួមទាំងការហោះហើររបស់កងទ័ពអាកាស។ ប៉ុន្តែព្រមពេលជាមួយគ្នា មិនទាន់មានការបញ្ជាក់ លម្អិតពីចំនួនកងទ័ព ឬយន្ដហោះចម្បាំងដែលត្រូវចូលរួមក្នុងលំហាត់សឹកនេះទេ។
គួរបញ្ជាក់ថា៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្រេចចិត្តផ្អាកការធ្វើសមយុទ្ធយោធាផ្លូវអាកាសរួមគ្នា Vigilant Ace ក្នុងឆ្នាំ២០១៨នេះ ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕