សហរដ្ឋអាមេរិក៖ ព្យុះកំណាច​ថូរណាដូបង្ក​ឲ្យ​មនុស្ស​​២៥នាក់របួស និងបំផ្លាញ​អគារ-លំនៅឋាន​​ជាង​១០០ខ្នង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក៖ ព្យុះកំណាច​ថូរណាដូបង្ក​ឲ្យ​មនុស្ស​​២៥នាក់របួស និងបំផ្លាញ​អគារ-លំនៅឋាន​​ជាង​១០០ខ្នង

03/12/2018
(អាមេរិក)៖ មនុស្សសរុប ២៥នាក់បានទទួលរងរបួស និងអគារ-លំនៅឋានជាង ១០០ខ្នង រងការបំផ្លិចបំផ្លាញ ដោយសារតែព្យុះកំណាចថូរណាដូ (Tornado) បានវាយប្រហារ​រដ្ឋ​អ៊ីលីណយស៍ ភាគកណ្តាល​នៃសហរដ្ឋអាមេរិក កាលពីចុង​សប្តាហ៍មុន។ នេះបើតាម​ការចេញផ្សាយ​​ដោយសារព័ត៌មាន Sputnik នារសៀល​ថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
យោងតាម​ទីភ្នាក់ងារ​តាមដាន​អាកាសធាតុ​​អាមេរិក ព្យុះកំណាចខាងលើនេះ​​បានបង្កការ​ខូចខាតធ្ងន់ធ្ងរខ្លាំងជាងគេ​នៅក្នុងទីក្រុង ថាយឡឺវាល (Taylorville) នៃរដ្ឋអ៊ីលីណយស៍ ហើយសាលារៀន និងអគារសាធារណ​ជាច្រើន តម្រូវឲ្យបិទទ្វារជា​បណ្តោះអាសន្ន​រហូតដល់ដើម​សប្តាហ៍នេះ ខណៈក្រុម​សង្គ្រោះ​កំពុងដឹកនាំ​ការ​សម្អាតកន្លែង​​រ​ងគ្រោះ​។
គួរបញ្ជាក់ថា៖ កាលពីចុង​​សប្តាហ៍មុននេះ នៅក្នុងរដ្ឋ​អ៊ីលីណយស៍​ទាំងមូល មានព្យុះកំណាច​ថូរណាដូ (ខ្យល់កួចដ៏កំណាច) បានកើតឡើងរហូតដល់ទៅ ២២ទីតាំង​​ឯណោះ តែជាសំណាង​ល្អបំផុតដែលគ្មានមនុស្ស​ណាម្នាក់ រងគ្រោះបាត់បង់​ជីវិតនោះ​ឡើយ។ រំលឹក​កាលពី​ឆ្នាំមុន ព្យុះកំណាចដូចគ្នា​នេះបានកើតឡើងនៅរដ្ឋ​វីសខុនសិន (Wisconsin) ភាគខាងលិច​​សហរដ្ឋអាមេរិក បានសម្លាប់​​មនុស្សម្នាក់ និងបង្ករបួស២៥នាក់៕