លោក ដូណាល់ ត្រាំ ថាលោកមានទំនាក់ទំនងពិសេសមិនគួរឱ្យជឿជាមួយលោក ស៉ី ជិនពីង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ ថាលោកមានទំនាក់ទំនងពិសេសមិនគួរឱ្យជឿជាមួយលោក ស៉ី ជិនពីង

02/12/2018
(អាហ្សង់ទីន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងជាថ្មីម្ដងទៀតថា លោកមានទំនាក់ទំនងពិសេស បំផុតមិនគួរឱ្យជឿជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២​ ខែធ្នូ ឆ្នាំ២០១៨។
ការកត់សម្គាល់ខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅមុនជំនួបជាមួយ លោក ស៉ី ជិនពីង កាលពីថ្ងៃសៅរ៍ (ម៉ោង នៅក្នុងតំបន់) នាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសអាហ្សង់ទីន។ លោក ត្រាំ បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា៖«វាគឺជាទំនាក់ទំនងពិសេសបំផុតមិនគួរឱ្យជឿ។ ទំនាក់ទំនងដែលខ្ញុំមានជាមួយ លោកប្រធានាធិបតី ស៉ី គឺជាទំនាក់ទំនងដ៏ចម្បងមួយដែលខ្ញុំគិតថាអាចនឹងសម្រេចបាននូវសមិទ្ធផលដ៏ល្អសម្រាប់ចិន និងសហរដ្ឋអាមេរិក។ យើងពិតជាពេញចិត្តទំនាក់ទំនងនេះណាស់»
គួរបញ្ជាក់ថា៖ លោក ដូណាល់​ ត្រាំ ក៏ធ្លាប់លើកឡើងបែបនេះនៅក្នុងជំនួបជាមួយលោក ស៉ី ជិនពីង កាលពីឆ្នាំ២០១៧ ផងដែរ។ តែនៅទីបំផុត រដ្ឋបាលរបស់លោកបានតឡើងពន្ធរាប់ពាន់លានដុល្លារ លើផលិតផលនាំចូលពីចិន និងកាន់តែ បង្កើនវត្តមានយោធានៅឯច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យទីក្រុងប៉េកាំងក្កៅក្រហាយយ៉ាងខ្លាំង៕