សម្តេចតេជោ ថ្លែងទៅកាន់កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកថា ការប្រកួតប្រជែងផលប្រយោជន៍ ក្លាយជាការគំរាមកំហែងដល់សន្តិភាព និងស្ថេរភាព - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ថ្លែងទៅកាន់កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកថា ការប្រកួតប្រជែងផលប្រយោជន៍ ក្លាយជាការគំរាមកំហែងដល់សន្តិភាព និងស្ថេរភាព

01/12/2018
(នេប៉ាល់)៖ ថ្លែងទៅកាន់កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសនេប៉ាល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការបារម្ភទៅលើបញ្ហាមួយចំនួនរបស់ពិភពលោក ដែលអាចក្លាយជាការគំរាមដល់សន្តិភាព និងស្ថេរភាពរបស់ពិលោក។

នៅចំពោះមុខប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល សមាជិកសភា មេដឹកនាំសាសនា ធុរជន អ្នកដឹកនាំសង្គមស៊ីវិល និងគណៈប្រតិភូជាង១ពាន់ ៥០០នាក់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាជាប្រព័ន្ធ និងជាលទ្ធផលនៃការផ្លាស់ប្តូររចនាសម្ព័ន្ធពិភពលោកដូចជា សង្គ្រាមពាណិជ្ជកម្ម ភាពក្រីក្រ អំពើភរវកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង ការធ្លាក់ចុះ និងការបាត់បង់សីលធម៌រស់នៅ ការផ្លាស់ប្តូរលំនៅដោយបង្ខំ គ្រោះមហន្តរាយធម្មជាតិ និងការរត់ប្រណាំងសព្វាវុធជាដើម ដែលកំពុងគំរាមកំហែងដល់ការអភិវឌ្ឍ សន្តិសុខ និងភាពសុខដុមរមនារបស់ពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពិភពលោកប្រកាន់នូវ «អភិក្រមបរិយាប័ន្ន និងគ្រប់ជ្រុងជ្រោយ» ទាំងក្នុងការសន្ទនាពិគ្រោះយោបល់ និងចំណាត់ការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះឱ្យមានប្រសិទ្ធភាព។

សម្តេចតេជោ ក៏បានបង្ហាញនូវក្តីបារម្ភផងដែរ ចំពោះការសម្រេចចិត្តរបស់មហាអំណាចខ្លះ ដែលបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិសំខាន់ៗមួយចំនួន។ សម្តេចតេជោថា ប្រកាសនេះ អាចជាការឆ្លុះបញ្ចាំងឲ្យឃើញពីការគំរាមដល់ស្នូលនៃភាពស្របច្បាប់ នៅក្នុងសណ្តាប់ធ្នាប់គតិយុត្តិអន្តរជាតិ។

សម្តេចបន្ថែមថា សកម្មភាពជាឯកតោភាគីទាំងនេះ បាននិងកំពុងធ្វើឲ្យចុះខ្សោយនូវទំនាក់ទំនងរវាងបណ្តារដ្ឋ និងបង្កភាពតានតឹងនៅក្នុងសហគមន៍អន្តរជាតិ។