វគ្គទី១ កម្ពុជា បានទម្លាយសំណាញ់ទីរបស់ឡាវបាន២គ្រាប់ដែលគ្រាប់ទី១ធ្វើបានសម្រេចកីឡាករឆ្នើម ចាន់ វឌ្ឍនាកា នៅនាទីទី១៨ បន្ទាប់ពីដាក់សម្ពាធខ្លាំង។ ក្រោយពេលរកគ្រាប់បាល់នាំមុខហើយ កម្ពុជានៅតែព្យាយាមវាយសម្រុក ខណៈឡាវបានត្រឹមតែការពារ និងវាយបកប៉ុណ្ណោះ។ នៅនាទីទី៣៥ កម្ពុជាទទួលបានបាល់ពិន័យ១១ម៉ែត្រដែលធ្វើបានសម្រេចដោយតារាលេ៧ ប្រាក់ មុន្នីឧត្តម។
ចំពោះការប្រកួតវគ្គទី២កម្ពុជានៅតែបន្តវាយសម្រុកនិងដាក់សម្ពាធខ្លាំង ប៉ុន្តែក្រុមភ្ញៀវឡាវបានបំបែកពងមាន់របស់ក្រុមនៅនាទី៧៥ដើម្បីតាមពីក្រោយ ២-១។ យ៉ាងណាត្រឹមតែ២នាទីបន្ទាប់ កែវ សុខផេង ស៊ុតបានសម្រេច១គ្រាប់ដើម្បីជួយឲ្យកម្ពុជាទទួលបានជ័យជម្នះលើឡាវដោយលទ្ធផល ៣-១។
គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកានេះ ក្រុមជម្រើសជាតិកម្ពុជាបានប្រកួត៦លើកហើយក្នុងឆ្នាំ២០១៨នេះហើយនេះជាជ័យជម្នះលើកដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិជប៉ុន Keisuke Honda បន្ទាប់ពីចាញ់៤ និងស្មើ១៕