(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៩៤៨គ្រឿង
- រកឃើញល្មើសច្បាប់ ៩៦២គ្រឿង (ម៉ូតូ៧៥%)
- អប់រំ ៣២០គ្រឿង និងផាកពិន័យ ៦៤២គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២០ ខែវិច្ឆិកានេះ
- ត្រួតពិនិត្យបានចំនួន ១,៤៦៨គ្រឿង
- អប់រំ ១៦៥គ្រឿង និងផាកពិន័យ ២៧៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន
៩៩,២៥៨គ្រឿង
- រកឃើញយានយន្តល្មើស ១៩,២៣៦គ្រឿង (ម៉ូតូ៨២%)
- អប់រំ ៤,៨៦២គ្រឿង និងផាកពិន័យ ១៤,៣២៦គ្រឿង៕
ប្រភព៖ Fresh News