ក្រុមហ៊ុន OnePlus ត្រៀមនឹងចេញផ្សាយជាផ្លូវការនូវស្មាតហ្វូន 6T ជំនាន់ Special Edition សហការជាមួយក្រុមហ៊ុនរថយន្ត McLaren នាថ្ងៃទី ១១ ធ្នូខាងមុខនេះ។ កិច្ចសហការត្រូវបានគេដឹងថាធ្វើឡើងកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែជុំវិញព័ត៌មានលម្អិតទាក់ទងនឹងស្មាតហ្វូនជំនាន់ក្រោយមិនទាន់ត្រូវបានទម្លាយច្បាស់ការនៅឡើយ។
បើតាមប្រភពមួយបង្ហើបថា OnePlus 6T ម៉ូឌែលថ្មីនោះ មានបំពាក់ RAM 10GB និងអង្គផ្ទុក 256GB ពោលជាជំនាន់ពិសេសរចនាតួខ្លួនកាត់ស្លាកយីហោរបស់ក្រុមហ៊ុនរថយន្តអង់គ្លេសនៅខ្នងខាងក្រោយ។ ការចេញផ្សាយនឹងប្រព្រឹត្តិឡើងក្នុងទីក្រុង London ជាមុន រួចរំលងទៅទីផ្សារឥណ្ឌានាថ្ងៃទី ១២ ធ្នូ។
ចំពោះតម្លៃមិនទាន់មានការបង្ហើបច្បាស់នោះទេ ប៉ុន្តែដឹងត្រឹមថា តួលេខចេញលក់មានកំណត់ ម្ល៉ោាះសម្រាប់អ្នកមានចំណាប់អារម្មណ៍ សូមកុំភ្លេចតាមដានឲ្យស្អិតជាមួយកំណែពិសេសនៃស្មាតហ្វូនចិនដ៏ពេញនិយមមួយនេះ៕
ប្រភព៖ GSMarena
