នៅក្នុងសម្តីលើដំបូងរបស់លោក ចាប់តាំងពីមានការប្រឈមដាក់គ្នា នៅសមុទ្រកាលពីថ្ងៃអាទិត្យ លោក ពូទីន បានថ្លែងថា ការរឹបអូសនាវាទាំងនោះត្រូវបានក្រុងកៀវចាត់ទុក ជាការបង្កជម្លោះ។
ចូលរួមវេទិកាវិនិយោគទុននៅក្រុងម៉ូស្គូកាលពីថ្ងៃទី២៨ ខែវិច្ឆិកា
លោក បានថ្លែងថា នាវាអ៊ុយក្រែនទាំងនោះ បានចូលក្នុងដែនទឹករុស្ស៊ី និងបានបដិសេដមិនឆ្លើយតបសំណើនានា ដែលទាមទារឲ្យបញ្ឈប់ទូកល្បាតរបស់រុស្ស៊ីនោះ។លោក ពូទីន បានថ្លែងនៅពេលគេសួរអំពីឧបតិ្តហេតុនោះនៅឯវេទិកាវិនិយោគទុនអន្តរជាតិនៅក្នុងក្រុងម៉ូស្គូថា៖«នោះ គឺជាអ្វីដែលកងកម្លាំងរុស្ស៊ីបានសម្រេចចិត្តថា ត្រូវតែធ្វើ»៕