លោក ប៉ូរ៉ូសិនកូ បានថ្លែងប្រាប់កាសែតអាល្លឺម៉ង់ Bilddaily ថា៖ «អាល្លឺម៉ង់ជាសម្ព័ន្ធមិត្តមួយក្នុងចំណោមសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់យើង ហើយយើងសង្ឃឹមថា បណ្តារដ្ឋទាំងអស់នៅក្នុងអង្គការណាតូបច្ចុប្បន្ននេះ ត្រៀមបញ្ជូននាវា របស់ពួកគេទៅកាន់សមុទ្រ Azov ក្នុងគោលបំណងជួយនិងផ្តល់ការការពារផ្នែកសន្តិសុខដល់អ៊ុយក្រែន»។
ប្រធានាធិបតីអ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូសិនកូ ឈរជាមួយកងទ័ពអាកាស ខណៈពួកគេច្រៀង និងគោរពភ្លេងជាតិក្រោយពេលសមយុទ្ធចប់
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធ បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានរឹបអូសយកនាវាអ៊ុយក្រែន ៣ គ្រឿង កាលពីថ្ងៃចុងសប្តាហ៍មុន។ ប៉ុន្តែលោកប៉ូរ៉ូសិនកូ បានចោទប្រកាន់ថា លោកពូទីន «ចង់កាន់កាប់សមុទ្រនេះតែម្នាក់ឯង»។ ភាសាដែលលោកយល់នោះ គឺសាមគ្គីរបស់លោកខាងលិច»។ «យើងមិនអាចទទួលយកនយោបាយឈ្លានពានរបស់រុស្ស៊ីទេ»។
ទាហានអ៊ុយក្រែន ដើរល្បាតនៅខ្សែត្រៀមជួរមុខនៅក្រុង Shyrokyne
ដំបូងរុស្ស៊ីបានដាក់ឧបទ្វីបគ្រីមានៅភាគខាងកើតអ៊ុយក្រែនជាឧបសម្ព័ន្ធ ហើយបច្ចុប្បន្ន រុស្ស៊ីចង់បានសមុទ្រ Azov។ លោក បានថ្លែងបន្ថែមនៅចំថ្ងៃដែលនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Volodymyr Groysman បានធ្វើដំណើរទស្សនកិច្ចនៅក្រុងប៊ែរឡាំងថា៖ «អាល្លឺម៉ង់ ត្រូវតែសួរខ្លួនឯងថា តើលោកពូទីន នឹងធ្វើអ្វីបន្ទាប់ទៀត ប្រសិនបើយើងមិនបញ្ឈប់ពូទីននោះ?»។រុស្ស៊ីបានបាញ់ និងរឹបអូសនាវាអ៊ុយក្រែន ៣ គ្រឿងកាលពីថ្ងៃអាទិត្យ ដោយបានចោទប្រកាន់ពួកគេពីចូលដែនទឹកក្នុងសមុទ្រ Azov ដោយបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង៕