​អនាគត​ទៅ! បងប្អូនជនពិការ​មាន​សង្ឃឹម ក្រោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ការ​សាកល្បង​បាន​ជោគជ័យ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​អនាគត​ទៅ! បងប្អូនជនពិការ​មាន​សង្ឃឹម ក្រោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ការ​សាកល្បង​បាន​ជោគជ័យ!

30/11/2018
ជន​ពិការ​ភ្នែក​មាន​ភាព​ពិបាក ពេល​ធ្វើ​ដំណើរ ប៉ុន្តែ​អនាគត​អាច​នឹង​មាន​ភាព​ងាយស្រួល​ជាង​នេះ ដោយ​ពាក់​ត្រឹម​វ៉ែនតា (Headset)។ ក្រុម​ស្រាវជ្រាវ​ពី Caltech បាន​បង្កើត​ប្រព័ន្ធ CARA (Cognitive Augmented Reality Assistant) ដែល​ប្រើ​វ៉ែនតា HoloLens របស់ Microsoft ដើម្បី​សម្គាល់​វត្ថុ​ខាង​មុខ ដោយ​ឆ្លើយតប​ជា​សំឡេង​។ បែបនេះ អាច​ដឹង​បាន​បើ​ពី​ខាង​មុខ មាន​កៅអី ឬ​ទ្វារ​ ហើយ​ចូល​កាន់​តែ​កៀក​វត្ថុ​ណា​មួយ សំឡេង​នឹង​ឮ​ខ្លាំង​ជាង​មុន​។
ក្រុមការងារ បាន​បង្កើត បី Mode រួមមាន៖​
  • Spotlight mode៖ បង្ហាញ​ឈ្មោះ​វត្ថុ​ពេល​សម្លឹង​មើល​។
  • Scan mode៖ ប្រាប់​ឈ្មោះ​វត្ថុ​គ្រប់​យ៉ាង​ក្នុង​ទិដ្ឋភាព ផ្ដិត​យក​ដោយ​កាមេរ៉ា HoloLens។
  • Target mode៖  សម្គាល់​លើ​វត្ថុ​ជាក់លាក់​ណា​មួយ​។ 
ក្រុម​អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ការ​សាកល្បង​បាន​ជោគជ័យ ដោយ​មាន​ជន​ពិការ​ស្ម័គ្រ​ចិត្ត​ចូលរួម​ អាច​រក​ផ្លូវ​ចេញ​តាម​អាគារ Caltech ប្រើប្រាស់ CARA ប្រាប់​ពី​ទីតាំង​ត្រូវ​បត់ ទីតាំង​ជណ្តើរ រួម​ទាំង​បង្កាន់​ដៃ​ផង​ដែរ​។ ត្បិត​ថា​បច្ចេកវិទ្យា​នេះ​នៅ​ក្មេង​ខ្ចី ប៉ុន្តែ​នឹង​កាន់​តែ​ល្អ​ប្រសើរ​នា​ពេល​អនាគត ផ្តល់​ប្រយោជន៍​គួរ​ឲ្យ​ចាប់​អារម្មណ៍​៕


ប្រភព៖ engadget