យន្តហោះ​មិនស្គាល់ប្រភព​វាយលុក​ភាគខាងត្បូង​លីប៊ី និង​ផ្តាច់ជីវិត​មនុស្ស ១០នាក់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យន្តហោះ​មិនស្គាល់ប្រភព​វាយលុក​ភាគខាងត្បូង​លីប៊ី និង​ផ្តាច់ជីវិត​មនុស្ស ១០នាក់!

30/11/2018
(ទ្រីប៉ូលី)៖ យន្តហោះ​មួយគ្រឿងដែលគេមិនទាន់ស្គាល់​ប្រភព បានបើកការ​វាយប្រហារ​នៅតំបន់ភាគខាងត្បូង​ប្រទេសលីប៊ី ដោយបានផ្តាច់ជីវិត​ក្រុមសកម្មប្រយុទ្ធ ១០នាក់ និងពុំមានឃើញអ្នករងរបួសនោះឡើយ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប្រភពពីមន្ត្រី​យោធាលីប៊ីនៅ​ភាគខាងត្បូងបានប្រាប់ ស៊ីនហួរ ទៀតថា «យន្តហោះ​មិនស្គាល់ប្រភព ឬអត្តសញ្ញាណ បានធ្វើការវាយប្រហារ​ទៅលើក្បួនរថយន្ត​ចំនួន ០៥គ្រឿង ដែលកំពុងតែចល័តនៅក្នុងក្រុង អាវ៉េណាត (Awenat) នៃ​តំបន់ ហ្គាត់ (Ghat) ជាប់ព្រំដែន​ប្រទេសអាល់ហ្សេរី កាលពីថ្ងៃព្រហស្បតិ៍។ រូបភាព​បាន​បង្ហាញថា រថយន្តទាំងអស់បាន​ឆេះខ្ទេចខ្ទី​នៅលើវាលខ្សាច់​ នៃតំបន់ខាងលើនេះតែម្តង»
គួរបញ្ជាក់ថា៖ ក្រោយកើត​ហេតុក្រុមមន្ត្រីលីប៊ីបានចុះទៅដល់​កន្លែងកើតហេតុ និងបាន​ឃើញរថយន្ត​ឆេះខ្ទេចជាច្រើនគ្រឿង និង​សាកសពមនុស្ស​ខ្លោចរោល​ចំនួន ១០នាក់ ដែលលីប៊ី​សង្ស័យថា ជាក្រុមសកម្ម​ប្រយុទ្ធ​អាល់កៃដា។ យ៉ាងណា​ក៏ដោយកងទ័ពអាកាស​លីប៊ីបាន​អះអាងថា ខ្លួនមិនបាន​បើកការវាយប្រហារ​នេះឡើយ ហើយលីប៊ី​បាន​សង្ស័យថា វាអាចទង្វើ​របស់​សហរដ្ឋអាមេរិក តាមរយៈការ​ប្រើប្រាស់យន្តហោះ​ដ្រូនពិឃាត ព្រោះក្រុម​ភេរវករ​អាល់កៃដា គឺជាសត្រូវធំ​ដែលអាមេរិកំពុងតាម​កម្ចាត់ទូទាំង​សកលលោក៕