យន្តហោះ​ដឹកអធិការបតីអាល្លឺម៉ង់ Angela Merkel បង្ខំចិត្តបក​ត្រឡប់មក​វិញ​ទាន់ពេល ក្រោយ​ជួប​បញ្ហាបច្ចេកទេស... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យន្តហោះ​ដឹកអធិការបតីអាល្លឺម៉ង់ Angela Merkel បង្ខំចិត្តបក​ត្រឡប់មក​វិញ​ទាន់ពេល ក្រោយ​ជួប​បញ្ហាបច្ចេកទេស...

30/11/2018
(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់​លោកស្រី អាន់ជែឡា មឺគែល (Angela Merkel) នឹងខកខាន​ការ​ចូលរួមពិធីបើកកិច្ច​ប្រជុំកំពូល G20 នៅក្នុង​ប្រទេសអាហ្សង់ទីន បន្ទាប់ពីយន្ដហោះ​របស់លោកស្រីមាន​បញ្ហាបច្ចេកទេស ហើយត្រូវបង្ខំ​ចិត្តចុះចតជាបន្ទាន់​ដោយ​សុវត្ថិភាព។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
យន្ដហោះ Airbus A340 របស់រដ្ឋាភិបាល​អាល្លឺម៉ង់ ដែលដឹកនាំដំណើរលោកស្រី មឺគែល និងមន្ត្រីប្រតិភូរបស់​លោកស្រី ទៅចូលរួមកិច្ច​ប្រជុំកំពូល G20 បានបង្ខំចិត្ត​បកក្បាលត្រឡប់​ក្រោយ និងចុះចតជាបន្ទាន់​នៅឯព្រលាន​យន្ដហោះ ខូឡូង៉េប៊ន (Cologne-Bonn) វិញកាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងតំបន់) ដោយសារតែ​បញ្ហាបច្ចេកទេស។
ប៉ុន្តែ​ខាងមន្ត្រីអាល្លឺម៉ង់​បានបញ្ជាក់ថា លោកស្រី មឺគែល និងក្រុមប្រតិភូ​អាល្លឺម៉ង់ នឹងធ្វើដំណើរជាថ្មី​ទៅកាន់ទីក្រុង ប៊ុយណូសអ៊ែរែស (Buenos Aires នៅព្រឹកថ្ងៃសុក្រនេះ តែដោយសារតែការ​ហោះហើររយៈពេល​យូរ លោកស្រី​អធិការបតី​អាល្លឺម៉ង់នឹងត្រូវ​ខកខាន ការចូលរួមពិធីបើកកិច្ច​ប្រជុំកំពូល G20 នៅក្នុង​ប្រទេសអាហ្សង់ទីនហើយ។
គួរបញ្ជាក់ថា៖ លោកស្រី អាន់ជែឡា មឺគែល នឹងត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ចិន រុស្ស៊ី និងឥណ្ឌា នៅក្នុងជំនួប​ទ្វេភាគីនាឱកាសចូលរួម​កិច្ចប្រជុំ G20 ក្រោយលោកស្រី​ធ្វើដំណើរទៅដល់​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន នៅល្ងាច ថ្ងៃសុក្រនេះ (ម៉ោងនៅ​អាហ្សង់ទីន)៕