Nubia Red Magic Mars ចេញផ្លូវការ មាន​រ៉េម​កើន​ធំ​ទំហំ 10GB និង​អាចច្របាច់​គែម​បាន​ទៀត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Nubia Red Magic Mars ចេញផ្លូវការ មាន​រ៉េម​កើន​ធំ​ទំហំ 10GB និង​អាចច្របាច់​គែម​បាន​ទៀត

29/11/2018
ក្រុមហ៊ុន Nubia បាន​បន្ត​អភិវឌ្ឍ​យ៉ាង​យកចិត្តទុកដាក់​លើ​វិស័យ​ស្មាតហ្វូន Gaming តាម​រយៈ​ម៉ូឌែល Red Magic ជាមួយ​ការ​រចនា​ចំណុច​ថ្មី​មួយ​ចំនួន​និង​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន។
មាន​បំពាក់​នូវ​បន្ទះ​ឈីប Snapdragon 845 ដោយ​មាន​អង្គ​ផ្ទុក​ដល់ 256GB និង RAM ទំហំ 10GB បន្ថែម​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ Cooling System និង​បំពង់​កម្ដៅ ICE Dual Heat។ បំពេ​អារម្មណ៍​អ្នក​លេង​កាន់​តែ​វិសេសវិសាល​ដោយ​មាន​ប៊ូតុងរំញ័រ Touch-sensitive shoulder ចំនួន ២ នៅ​ចំហៀង​និង​ប្រព័ន្ធ​សំឡេង​ងំ​ល្អ Dolby DTS 7.1។
រចនា​ប្រើប្រាស់​អេក្រង់​ ៦ អ៊ីញ កម្រិត FullHD+ ដោយ​មាន​កាមេរ៉ា​ក្រោយ​ទំហំ 16MP មាន Aperture f/1.8 និង​ខាង​មុខ 8MP មាន​ថាមពល​ថ្ម​ធំ ៣ ៨០០mAh អាច​សាក​ថ្ម​តាម​រយៈ​រន្ធ USB-C ជាមួយ​រន្ធ​កាស​ទំហំ ៣,៥ ម.ម ធម្មតា។ ផ្នែក​ខាង​ក្រោយ​ក៏​មាន​ភ្លើង​ប្រដេញ RGB ដោយ​មាន​ជម្រើស​ពណ៌​អាច​រើស​បាន​ខុស​ពី​គ្នា។
នេះជាតម្លៃ៖

  • រ៉េមទំហំ 6GB + អង្គផ្ទុកទិន្នន័យទំហំ 64GB តម្លៃខ្ទង់ 390 ដុល្លារ
  • រ៉េមទំហំ 8GB + អង្គផ្ទុកទិន្នន័យទំហំ 128GB តម្លៃខ្ទង់ 460 ដុល្លារ
  • រ៉េមទំហំ 10GB + អង្គផ្ទុកទិន្នន័យទំហំ 256GB តម្លៃខ្ទង់ 575 ដុល្លារ



ប្រភព៖ thenextweb