កម្ពុជានឹងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តកែប និងព្រះសីហនុ ក្រោមជំនួយរបស់ ADB ៣០លានដុល្លារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជានឹងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តកែប និងព្រះសីហនុ ក្រោមជំនួយរបស់ ADB ៣០លានដុល្លារ

29/11/2018
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ និងគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ ជាសេនាធិការ នឹងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជំហានទី២ នៅខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ក្រោមជំនួយថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ៣០លានដុល្លារអាមេរិក។ នេះបើតាមលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍។
ក្នុងកិច្ចសម្ភាសក្រោយកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានថ្លែងថា គម្រោងអភិវឌ្ឍន៍ទេសចរណ៍ជំហានទី២នេះ រួមមាន៖ គម្រោងរៀបចំបង្កើតទីលានចាក់សំរាម និងសម្ភារសម្អាតទីក្រុង នៅខេត្តកែប និងគម្រោងបីទៀតនៅខេត្តព្រះសីហនុ មានដូចជាគម្រោងធ្វើផ្លូវទេសចរណ៍តាមបណ្ដោយឆ្នេរសមុទ្រ គម្រោងបង្កើតរោងចក្រសម្អាតទឹកកខ្វក់ និងគម្រោងកសាងកំពង់ផែទេសចរណ៍នៅក្រុងព្រះសីហនុ និងនៅកោះរ៉ុង ខេត្តព្រះសីហនុ។
លោកបានបញ្ជាក់ថា៖ នៅឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានសប្បទានពីធនាគារ ADB សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នជំហានទី២ ក្នុងមហាអនុតំបន់ទន្លេគង្គ (GMS) គ្រោងចំណាយថវិកា ៣០លានដុល្លារអាមេរិក សម្រាប់អនុវត្តនៅខេត្តតំបន់ឆ្នេរ៖
១៖ គម្រោងគ្រប់គ្រងកាកសំណល់រឹង នៅខេត្តកែប។
២៖ សាងសង់ផែទេសចរណ៍ចំនួន២ នៅខេត្តព្រះសីហនុ និងកោះរ៉ុង ផ្លូវតាមបណ្តោយឆ្នេរនៅខេត្តព្រះសីហនុ ផ្លូវដើរតាមមាត់សមុទ្រនៅកោះរ៉ុង។
៣៖ ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន នៅខេត្តតំបន់ឆ្នេរទាំងបួន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងមានប្រព័ន្ធស្ដង់ដាសុវត្ថិភាព មានការធានាបានល្អ។
លោកបន្តថា ក្រសួងទេសចរណ៍ និងធនាគារ ADB បានចាប់ផ្ដើមអនុវត្តជំហានទី១បណ្ដើរៗមកហើយ នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្ន នៅក្នុងមហាអនុតំបន់ទន្លេគង្គ (GMS) ក្នុងនោះមានគម្រោងកំពង់ផែទេសចរណ៍ នៅខេត្តកំពត គម្រោងបង្កើតប្រព័ន្ធសម្អាតទឹកកខ្វក់នៅផ្សារក្ដាម ខេត្តកែប គម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នៅខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដែលគម្រោងមួយនេះ បាននិងកំពុងអនុវត្តប្រកបដោយជោគជ័យ៕



ប្រភព៖ Fresh News