សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ប្រទេសនេប៉ាល់ ជាមួយការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចពីរដ្ឋមន្ត្រីការពារជាតិនេប៉ាល់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ប្រទេសនេប៉ាល់ ជាមួយការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចពីរដ្ឋមន្ត្រីការពារជាតិនេប៉ាល់

29/11/2018
(នេប៉ាល់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិទ្រីប៊ូវ៉ាន់ ក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់ប្រកបដោយសុវត្តិភាពកាលពីវេលាម៉ោង ១១៖២៥នាទីម៉ោងនៅក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់ ត្រូវនឹងម៉ោង ១២៖៤០នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោងនៅរាជធានីភ្នំពេញ។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីលោក អ៊ីសវ៉ា ប៉ូក្រែល (Ishwar Pokhrel) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនេប៉ាល់ លោក Khaga Nath Adhikari ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ប្រចាំនៅកម្ពុជា លោក អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់កម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា ព្រមទាំងវត្តមានលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលនេប៉ាល់ និងឥស្សរជនការទូតរបស់ព្រះរាជាណា ចក្រកម្ពុជាជាច្រើនរូប។




ប្រភព៖ Samdech Hun Sen, Cambodian Prime Minister