អ្នកចាំទី David de Gea បានឆ្លើយតបទៅ Manchester United ប្រសិនបើក្លឹបផ្ដល់កុងត្រារយៈពេល៥ឆ្នាំជាមួយប្រាក់៣៥ម៉ឺនផោនក្នុងមួយសប្ដាហ៍ស្មើនឹង Alexis Sanchez នោះគេនឹងបន្តនៅ Old Trafford។
ការចរចាកុងត្រាថ្មីរបសើ De Gea កន្លងទៅបានជាប់គាំង ធ្វើឲ្យមានមន្ទិលសង្ស័យថាជម្រើសជាតិអេស្ប៉ាញវយ២៨ឆ្នាំអាចចាកចេញទៅកាន់ Juventus ឬ Paris Saint-Germain។ ប៉ុន្តែពេលនេះ De Gea បានបើកជម្រើសសម្រាប់ក្លឹប ហើយManchester United ក៏មិនបោះបង់ក្នុងការបញ្ចុះបញ្ចូលឲ្យគេបន្តកុងត្រារយៈពេលវែងដែរ។
កិច្ចសន្យារបស់អ្នកចាំទីខាងលើនឹងអស់នៅរដូវក្ដៅក្រោយ ហើយគេអាចនឹងចរចាជាមួយក្លឹបបរទេសផ្សេងនៅខែ មករាខាងមុខ។ យ៉ាណាក្ដី Man Utd អាចពង្រីកកុងត្រាឲ្យ De Gea ដោយស្វ័យប្រវត្តិរយៈពេល១២ខែ នៅខែក្រោយ ប្រសិនបើពួកគេមិនអាចរកឃើញការព្រមព្រៀងកុងត្រាជាមួយអ្នកតំណាងរបស់កីឡាករ។
De Gea ធ្លាប់បដិសេធសំណើរបស់ United ផ្ដល់២៧,៥ម៉ឺនផោនក្នុងមួយសប្ដាហ៍ ដោយចង់កើនលើសនេះស្មើនឹងប្រាក់បៀវត្សរ៍របស់ Sanchez។ ប្រសិននិយាយមិនត្រូវរ៉ូវគ្នា Man Utd អាចបង្ខំចិត្តលក់ De Gea ក្រោយចប់រដូវកាលនេះ ជៀសជាងឲ្យគេដើរចេញដោយមិនបានមួយរៀលនៅឆ្នាំ២០២០៕