ក្រុមហ៊ុន Apple បានសម្រេចបិទចោលមិនឱ្យ Downgrade ឬ Restore មកកាន់ iOS 12.0.1 ក្រោយបើកឱ្យប្រើប្រាស់បានរយៈពេលជាង ២ ខែ។ ម្ចាស់ឧបករណ៍ខ្លះគិតថាចង់ទម្លាក់ដើម្បីទុកម៉ាស៊ីន Jailbreak ឬអាចថាជំនាន់ក្រោយមានល្បឿនយឺត ពេលនេះលែងអនុវត្តបានទៀតហើយ។
ពោលគឺម៉ាស៊ីនទាំងអស់ចាំបាច់ទាមទារឱ្យដំឡើងទៅប្រព័ន្ធប្រតិបត្តិជំនាន់ចុងក្រោយ iOS 12.1 ឬសាកល្បងជំនាន់ Beta នៃ iOS 12.1.1 ដែលស្ថិតក្រោមការអភិវឌ្ឍ។
រំឭកថាជុំវិញដំណឹង Jailbreak កន្លងមកក៏ធ្លាប់លេចលឺជារឿយៗពីជោគជ័យរបស់ក្រុម PanguTeam និង Luca Todesco លើ iOS 12 និងបំបែកកូដលើ iPhone XS ប៉ុន្តែសោកស្ដាយដែលកម្មវិធីប្រើប្រាស់ផ្លូវការមិនទាន់ចេញផ្សាយជាសាធារណៈ៕
ប្រភព៖ iclarified
