(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន
៣,៣៦៨គ្រឿង
- រកឃើញល្មើសច្បាប់ ៣៥២គ្រឿង (ម៉ូតូ៥៩%)
- អប់រំ ៣៥២គ្រឿង និងផាកពិន័យ ៣២៥គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ
- ត្រួតពិនិត្យរួមបានចំនួន ១,៧០៥គ្រឿង
- អប់រំ ២០៨គ្រឿង និងផាកពិន័យ ២៦២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៨ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន
១២៣,៤៥៨គ្រឿង
- រកឃើញយានយន្តល្មើស ២៤,៣២៦គ្រឿង (ម៉ូតូ៧៩%)
- អប់រំ ៦,៧៣៥គ្រឿង និងផាកពិន័យ ១៧,៥៩១គ្រឿង៕
ប្រភព៖ Fresh News