លោក ពូទីន៖ ការប្រឈមមុខដាក់គ្នានៅច្រកសមុទ្រ Kerch គឺជាឆាកល្ខោនបង្កហេតុ​ ដើម្បីយកលេសប្រើច្បាប់អាជ្ញា​សឹកនៅអ៊ុយក្រែន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ពូទីន៖ ការប្រឈមមុខដាក់គ្នានៅច្រកសមុទ្រ Kerch គឺជាឆាកល្ខោនបង្កហេតុ​ ដើម្បីយកលេសប្រើច្បាប់អាជ្ញា​សឹកនៅអ៊ុយក្រែន

28/11/2018
(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀន ពូទីន បានលើកឡើងថា ហេតុការណ៍ប្រឈមមុខដាក់គ្នាយ៉ាងតានតឹងនៅ​ឯច្រកសមុទ្រ Kerch នាពេលថ្មីៗនេះ គឺជាឆាកល្ខោនដែលរៀបចំឡើង​ ក្រោមគោលបំណង​ធ្វើយ៉ាងណាឲ្យមានលេស ដើម្បីអាចប្រើច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា «មានសញ្ញាយ៉ាងជាក់ច្បាស់ថា វាគឺជាការបង្កហេតុដែលមានការរៀបចំទុក​ជា​មុន សម្រាប់យកលេសដើម្បីដាក់ចេញនូវច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែន»។ បើតាមលោកប្រធានាធិបតីរុស្ស៉ី ​​​លោក Petro Poroshenko ដែលជាប្រធានាធិបតីអ៊ុយក្រែន កំពុងព្យាយាមបង្កឧបសគ្គសម្រាប់គូប្រជែងរបស់ខ្លួន ដោយសារ​​រូបលោកមានកម្រិត​ប្រជាប្រិយភាពទាបខ្លាំង នៅមុនការបោះឆ្នោតដែលរំកិលជិតមកដល់។
លោក ពូទីន បានកត់សម្គាល់ថា ស្ថានការណ៍នៅច្រកសមុទ្រ Kerch គឺជាឧប្បត្តិហេតុតូចតាចមួយនៅព្រំដែន​ប៉ុណ្ណោះ​ ​ជាពិសេសនៅពេលធៀបទៅនឹងបញ្ហាជម្លោះនៅភាគខាងកើតអ៊ុយក្រែន ឬក៏បញ្ហាតំបន់គ្រីមៀកាលពីឆ្នាំ២០១៤​​ជា​ដើម ដែលពុំមានការដាក់ចេញនូវច្បាប់អាជ្ញាសឹកឡើយនាពេលនោះ។
គួរបញ្ជាក់ថា៖ លោក ​​Poroshenko បានចុះហត្ថលេខាដាក់ចេញច្បាប់អាជ្ញាសឹកនៅតាមតំបន់មួយចំនួន​​នៅជាប់ព្រំដែន​​ប្រទេសរុស្ស៉ីសម្រាប់រយៈពេល៣០ថ្ងៃ បន្ទាប់ពី​​ទូកអ៊ុយក្រែន០៣គ្រឿង​រួមទាំងនាវិកជាង២០នាក់ ត្រូវ​បាន​រឹប​អូស​និង​ចាប់​ខ្លួន​​ដោយ​រុស្ស៉ី នៅច្រកសមុទ្រ​ខាង​​លើ ​​ដោយទីក្រុងម៉ូស្គូបានលើកហេតុផលថា ទូកទាំងនោះបានឆ្លងចូលព្រំដែន​របស់ខ្លួន៕