បណ្ដើរកង់មកពីហាត់ប្រាណ ស្រាប់តែដាច់ខ្យល់ស្លាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បណ្ដើរកង់មកពីហាត់ប្រាណ ស្រាប់តែដាច់ខ្យល់ស្លាប់

28/11/2018
ភ្នំពេញ៖ បុរសម្នាក់ជិះកង់ទៅហាត់ប្រាណ រួចជិះកង់ត្រឡប់ទៅផ្ទះវិញផ្លូវកំពុងតែស្ទះចរាចរណ៍បានឈប់បណ្តើរកង់ស្រាប់តែខ្យល់គដួលស្លាប់ផ្អើលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៥១នៅចំណុចមុខក្រសួងរ៉ែនិងថាមពល ស្ថិតនៅក្នុងភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

ជនរងគ្រោះមានឈ្មោះ គេត ចាន់ថន ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅម្តុំវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើជិះកង់ពណ៌លឿងមួយគ្រឿង ទៅហាត់ប្រាណដោយមានពាក់ពួកសុវត្ថិភាពត្រឹមត្រូវ រហូតដល់ម៉ោងកើតហេតុ គាត់បានជិះកង់ត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៥១ក្នុងទិសដៅពីជើងទៅត្បូង ។ មកដល់ចំណុចកើតហេតុខាងលើផ្លូវកំពុងតែស្ទះចរាចរណ៍ដោយសារតែផ្លូវ៥១កែងផ្លូវ១៥៤កំពុងតែជាប់ស្តុប ទើបជនរងគ្រោះគាត់ឈប់ជិះកង់បានចុះបណ្តើរកង់ ។

ខណៈពេលកំពុងតែបណ្តើរកង់ ស្រាប់តែដួលជនរងគ្រោះដេកនៅតាមចិញ្ចើមផ្លូវមុខក្រសួងរ៉ែនិងថាមពល ភ្លាមៗនោះដែរសន្តិសុខរួមនិងអ្នកជិតខាងបាននាំគ្នាជួយយកប្រេងកូឡាមកលាបឲ្យ និងជួយទំនាក់ទំនងហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះ ជាអកុសលពេលដែលរថយន្តសង្គ្រោះមកដល់ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចមកដល់បានឆែកឆេរខ្លួនជនរងគ្រោះដើម្បីរកអត្តសញ្ញាណសាច់ញាតិបងប្អូនប៉ុន្តែជនរងគ្រោះមិនមានអីជាប់ខ្លួននោះទេ មានតែថ្នាំមួយកញ្ចប់តែប៉ុណ្ណោះ សង្ស័យគាត់មានជំងឺលើសឈាម និងជំងឺគាំងបេះដូងបានជាដាក់ថ្នាំជាប់ខ្លួនយ៉ាងនេះ ។

ក្រោយពេលកើតហេតុ មានសារព័ត៌មានផ្សព្វផ្សាយមានបុរសម្នាក់ស្គាល់ ក៏បានទៅហៅក្រុមគ្រួសារសាច់ញាតិមកកន្លែងកើតហេតុ រួចដឹកយកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ (អត្ថបទដោយ ទេព វណ្ណះ )