ផ្ទុះទីតាំងរោងចក្រ​គីមីនៃភាគខាងជើង​ប្រទេសចិន ផ្តាច់ជីវិត​មនុស្ស​រហូតដល់២២នាក់ និង​របួស​២២នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្ទុះទីតាំងរោងចក្រ​គីមីនៃភាគខាងជើង​ប្រទេសចិន ផ្តាច់ជីវិត​មនុស្ស​រហូតដល់២២នាក់ និង​របួស​២២នាក់

28/11/2018
(ប៉េកាំង)៖ អាជ្ញាធរចិន​នៅថ្ងៃពុធនេះ​បានឱ្យដឹង​ថា មនុស្សយ៉ាង​ហោចណាស់ ២២នាក់ បានស្លាប់ និង​២២នាក់ទៀត​រងរបួស នៅក្នុងហេតុការណ៍​ផ្ទុះដ៏សម្បើមនៅឯរោងចក្រគីមី​មួយកន្លែង​ស្ថិតនៅខេត្ត ហេបៃ (Hebei) ភាគខាងជើង​ប្រទេសចិន។ នេះបើ តាមការចេញ​ផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាម​អាជ្ញាចិន ហេតុការណ៍ផ្ទុះខាងលើ​បានកើតឡើងនៅក្បែររោង​ចក្រគីមី ហេបៃហ្សេងហ័រ (Hebei Shenghua Chemical Co.) ក្នុងទីក្រុង ចាងជាកូវ (Zhangjiakou) ដែលស្ថិតនៅចំងាយ ២០០គីឡូម៉ែត្រ ពីភាគពាយ័ព្យទីក្រុងប៉េកាំង។ មិនតែប៉ុណ្ណោះ​ការផ្ទុះដ៏សម្បើម​នេះ ក៏បានបំផ្លាញរថយន្ដ​តូចធំចំនួន ៥០គ្រឿង​ផងដែរ ខណៈអ្នករងរបួសត្រូវ​បានបញ្ជូន ទៅកាន់​មន្ទីរពេទ្យនៅ​ក្នុងតំបន់។
គួរបញ្ជាក់ថា៖ ភ្លាមៗ​អាជ្ញាធរចិនមិនទាន់បាន​បញ្ជាក់ ពីមូលហេតុផ្ទុះ​នេះ​នៅឡើយទេ ស្របពេលដែលការស៉ើបអង្កេតកំពុង​ធ្វើឡើង ហើយក៏​មិនទាន់មាន​សេចក្ដីរាយការណ៍​ថា មានការលេចធ្លាយ​សារធាតុគីមី ឬក៏យ៉ាងណា​នោះ​ដែរ៕