គ្រោះរញ្ជួយដី​កម្រិតធ្ងន់វាយប្រហារ​ច្រកសមុទ្រ​តៃវ៉ាន់ និងញ័រ​ដល់​ខេត្ត Fujian ប្រទេសចិន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយដី​កម្រិតធ្ងន់វាយប្រហារ​ច្រកសមុទ្រ​តៃវ៉ាន់ និងញ័រ​ដល់​ខេត្ត Fujian ប្រទេសចិន

26/11/2018
(ប៉េកាំង)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.២រ៉ិចទ័រ បានវាយប្រហារ​លើតំបន់ច្រក​សមុទ្រតៃវ៉ាន់​ នៅព្រឹកថ្ងៃចន្ទនេះ ដោយបង្ករំញ័រ​ដល់​ខេត្ត ហ្វ៊ូចៀន (Fujian) ស្ថិតនៅភាគខាង​កើតប្រទេស​ចិនថែមទៀតផង។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីខាងលើ​បានបង្ករំញ័រដល់​ទីក្រុងមួយចំនួននៃខេត្ត Fujian ដូចជាទីក្រុង ហ្វ៊ូចូវ (Fuzhou), ស៊ីមិន (Xiamen), ជីនជាំង (Jinjiang) និងទីក្រុង ណានអាន (Nan'an) ដោយបង្កឱ្យប្រជាជនរស់​នៅតាមទីក្រុងទាំងនេះ​ មានការភិតភ័យ​ជាខ្លាំង។ បន្ថែម​ពីលើនេះ វាក៏បានបង្ខំ​អាជ្ញាធរសម្រេចចិត្តពន្យារ ពេលចេញដំណើរនៃខ្សែរថភ្លើង​ជាង ៤០ខ្សែផងដែរ។

គួរបញ្ជាក់ថា៖ បើតាមមជ្ឈមណ្ឌល​បណ្ដាញតាមដានគ្រោះ​រញ្ជួយដីចិន គ្រោះរញ្ជួយដី​ខាងលើមានជម្រៅទៅក្នុងដី ២០គីឡូម៉ែត្រ ហើយស្ថិតនៅលើ​រយៈទទឹងខាងជើង ២៣.២៨ដឺក្រេ និងរយៈបណ្ដោយ​ខាងកើត ១១៨.៦០ដឺក្រេ នៅក្នុង​តំបន់ច្រកសមុទ្រ​តៃវ៉ាន់​ចន្លោះ​ចិនដីគោក និង​កោះតៃវ៉ាន់៕