អ្នកនាង ខ្ញុង លាន់មាត់ ពេលបានទៅលេងកំពង់សោម លឺគេនិយាយមួយពាន់ដង មិនស្មើឃើញផ្ទាល់ភ្នែកម្តង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកនាង ខ្ញុង លាន់មាត់ ពេលបានទៅលេងកំពង់សោម លឺគេនិយាយមួយពាន់ដង មិនស្មើឃើញផ្ទាល់ភ្នែកម្តង

26/11/2018
តារា៖ តារាកំប្លែងស្រីសម្បូរវោហារស័ព្ទ ចាក់ទឹកមិនលិច អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានបង្កភាព ភ្ញាក់ផ្អើលមួយ ពេញបណ្តាញទំនាក់ទំនង សង្គម Facebook របស់នាង ក្រោយពីនាងបានបង្ហោះវីដេអូនិយាយតម្លៃនៃផ្ទះសំណាក់ សណ្ឋាគារ ដោយតម្លៃមិនអាចទទួលយកបានដោយសារតែកើនតម្លៃខ្លាំងពេក។

បច្ចុប្បន្នវត្តមានរបស់ជនជាតិចិន បានចូលមកស្នាក់នៅ និងប្រកបការងារច្រើន សន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងតំបន់ទេសចរណ៍ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍សំខាន់របស់កម្ពុជា វត្តមានរបស់ជនជាតិចិន ដែលចូលមកស្នាក់នៅ និងប្រកបការងារច្រើនសន្ធឹកសន្ធាប់ នៅពេលបច្ចុប្បន្ននេះ។ ជនជាតិចិន ទាំងនេះ ហ៊ានជួលសណ្ឋាគារប្រណិតៗ លំដាប់ផ្កាយ ឬជួលភូមិគ្រឹះ និងវិឡាធំស្កឹមស្កៃ មានតម្លៃខ្ពស់រាប់ម៉ឺនដុល្លារក្នុង ១ខែៗ ដើម្បីស្នាក់នៅ ឬធ្វើជំនួញជាដើម។

ជាក់ស្តែងៗថ្មីៗតាមរយៈអ្នកនាងស្រេង កាន់ដា ហៅខ្ញុង ដែលជាតារាកំប្លែងស្រីដ៏ល្បីនាពេលបច្ចុប្បន្ន តាមរយៈហ្វេសបុកក៏បានផុសវីដេអូស្តីពីស្ថានភាពខេត្តព្រះសីហនុ ជាពិសេសការកើនតម្លៃនៃផ្ទះសំណាក់ សណ្ឋាគារ ដោយតម្លៃមិនអាចទទួលយកបានដោយសារតែកើនតម្លៃខ្លាំងពេក។ អ្នកនាងបន្ថែមទៀតថា មុនដំបូងអ្នកនាងមិនជឿគេនិយាយទេ ដូចពាក្យចាស់ពោលថា លឺគេថាមួយពាន់ដង មិនស្មើឃើញផ្ទាល់ភ្នែកម្តង ជាសំណាងល្អអ្នកនាងមានបងប្អូននៅទីនោះ ទើបជួយសម្រួួលកន្លែងស្នាក់នៅ លេងកម្សាន្ត ហូបចុកបាន បើមិនមានទេប្រហែលយ៉ាប់ហើយមើលទៅ៕ (អត្ថបទដោយ ទេព វណ្ណះ)