ប្រធានាធិបតីតៃវ៉ាន់ លាលែងពីតំណែងប្រធានបក្សកំពុងកាន់អំណាច បន្ទាប់ពីចាញ់ការបោះឆ្នោតក្នុងតំបន់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីតៃវ៉ាន់ លាលែងពីតំណែងប្រធានបក្សកំពុងកាន់អំណាច បន្ទាប់ពីចាញ់ការបោះឆ្នោតក្នុងតំបន់

25/11/2018
(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-wen បានប្រាប់ឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អ្នកស្រីបានលាលែងពីតំណែង ជាប្រធានបក្ស Democratic Progressive Party ដែលកំពុងកាន់អំណាច បន្ទាប់ពីបក្សឯករាជ្យ​និយមមួយនេះ បានចាញ់ការបោះឆ្នោត ជ្រើសតាំងអភិបាលក្រុង ។​​ នេះបើយោងតាម សារព័ត៌មាន Channel News Asia ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៤ ខែវិច្ឆិកានេះ។
បក្ស Democratic Progressive Party បានចាញ់នៅតំបន់កាន់កាប់ជាប្រពៃណី គឺទីក្រុង Kaohsiung ជាលើកដំបូង នៅក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ហើយក៏បានចាញ់នៅទីក្រុង Taichung ជាទីក្រុងធំជាងគេទី២ផងដែរ។

​ការបោះឆ្នោតក្នុងតំបន់នេះ ត្រូវបានគេមើលឃើញថា គឺជាការស្ទង់មតិសាកល្បង​ នៅពាក់កណ្តាលអាណត្តិ សម្រាប់អ្នកស្រី Tsai ស្របពេលដែលអ្នកស្រី កំពុងប្រឈមមុខនឹង ការប្រតិកម្មប្រឆាំងនឹង កំណែទម្រង់ក្នុងស្រុក និងការព្រួយបារម្ភ អំពីទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនឡើង ជាមួយចិន៕