ប្រធានាធិបតីអាមេរិក ព្រមានបិទព្រំដែនភាគខាងត្បូងជាប់ម៉ិចស៊ីកូ ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីអាមេរិក ព្រមានបិទព្រំដែនភាគខាងត្បូងជាប់ម៉ិចស៊ីកូ ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍

25/11/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានបិទព្រំដែនភាគខាងត្បូងជាប់ជាមួយប្រទេសម៉ិចស៊ីកូ នៅក្នុងករណីចាំបាច់ ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសអាមេរិកកណ្ដាល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការព្រមានបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសារមួយបង្ហោះនៅលើ Twitter​ កាលពីថ្ងៃសៅរ៍ (ម៉ោងនៅសហរដ្ឋអាមេរិក)។ លោក ត្រាំ បានលើកឡើងដូច្នេះថា៖«ជនអន្តោប្រវេសន៍នៅតំបន់ព្រំដែនភាគខាងត្បូង នឹងមិន ត្រូវបានអនុញ្ញាតឱ្យចូលក្នុងសហរដ្ឋអាមេរិកឡើយ រហូតទាល់តែពួកគេឆ្លងការវាយតម្លៃ និងទទួលបានសិទ្ធិជ្រកកោន ស្របច្បាប់ជាមុនសិន...ប៉ុន្តែនៅក្នុងករណីចាំបាច់ យើងនឹងបិទព្រំដែនភាគខាងត្បូងរបស់យើង ហើយយើងនឹងអនុញ្ញាតឱ្យចូល សហរដ្ឋអាមេរិកសម្រាប់តែអ្នកចូលដោយស្របច្បាប់តែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា៖ មុនការលើកឡើងរបស់លោក ដូណាល់ ត្រាំ មានសេចក្ដីរាយការណ៍ជាច្រើនបានអះអាងថាសហរដ្ឋអាមេរិក និងមិចស៊ីកូបានឈានដល់កិច្ចព្រមព្រៀងមួយដែលតាមនោះ ជនអន្តោប្រវេសន៍ទាំងអស់ត្រូវរង់ចាំទទួលការវាយតម្លៃនៅ លើទឹកដីមិចស៊ីកូជាមុនសិន មុននឹងចង់ចូលមកកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែ សេចក្ដីរាយការណ៍នេះ ត្រូវបានអាជ្ញាធរមិចស៊ីកូ ច្រានចោល៕