អូស្ត្រាលី​ប្រកាសអាសន្ន​ នៅតំបន់ភាគខាងជើងទីក្រុងស៊ីដនី ព្រោះតែភ្លើងឆេះព្រៃ​កាន់តែរាលដាលខ្លាំងឡើងៗ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អូស្ត្រាលី​ប្រកាសអាសន្ន​ នៅតំបន់ភាគខាងជើងទីក្រុងស៊ីដនី ព្រោះតែភ្លើងឆេះព្រៃ​កាន់តែរាលដាលខ្លាំងឡើងៗ!

23/11/2018
(ស៊ីដនី)៖ អាជ្ញាធរអូស្ត្រាលី​បានសម្រេចប្រកាស​អាសន្ន នៅក្នុង​តំបន់ Hunter នៃរដ្ឋ New South Wales ហើយ បន្ទាប់ពីភ្លើងឆេះព្រៃ​បានរីករាលដាលក្នុងតំបន់​នោះកាន់តែខ្លាំង និងបានលេបត្របាក់​លំនៅឋានប្រជាជន ជា​ច្រើនខ្នងមក​ហើយដែរ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀល​ថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមពន្លត់អគ្គីភ័យ​កំពុងតែសស្រាក់សស្រាំបំផុត ដើម្បីពន្លត់ភ្លើងព្រៃ​ដែលកំពុងតែរីករាលដាល​នៅតំបន់ធំៗ​ចំនួន ០៣ នៅភាគខាងជើង​នៃទីក្រុងស៊ីនដី ហើយផ្ទៃដីព្រៃ​ឈើប្រមាណ ១,៣៨០ហិកតាហើយ ត្រូវបានអគ្គីភ័យ​ឆាបឆេះ។ ការប្រកាសអាសន្ន​ត្រូវបានធ្វើឡើង ក៏ព្រោះតែតំបន់​រងគ្រោះខាងលើនេះមាន​សភាពរាំងស្ងួត ហើយនៅពេលអគ្គីភ័យ​កើតឡើង​ខ្យល់ក៏បោក​បក់រឹតតែខ្លាំងថែមទៀត ដែលធ្វើឲ្យអគ្គីភ័យ​រីករាលដាល​កាន់តែលឿន។
គួរបញ្ជាក់ថា៖ ក្រុមពន្លត់អគ្គីភ័យ​មានគ្នាជាង ២០០នាក់ កំពុងតែបំបេញ​ប្រតិបត្តិការពន្លត់ រួមជាមួយនឹង​ការប្រើប្រាស់យន្តហោះ​ពន្លត់អគ្គីភ័យ ដែលមានសមត្ថភាព​ផ្ទុកទឹកច្រើន។ ដោយឡែក​ប្រជាជននៅចំពោះ​មុខអគ្គីភ័យ ត្រូវបានអំពាវនាវ​ឲ្យជម្លៀសទៅកាន់​កន្លែងមាន​សុវត្ថិភាពជាបណ្តោះ​អាសន្ន៕