ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម ខៀវ កញ៉ារិទ្ធ នឹងលោកឧកញ៉ា ម៉ុងឬទ្ធី ជូនភ្លើងបូជាសពព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញឈួន នៅវត្តបទុមវតី។
គួរបញ្ជាក់នៅរំលងអាធ្រាតម៉ោងប្រមាណ ១:៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកតា ប្រាជ្ញ ឈួន ដែលជាវីរៈសិល្បករបុរាណខ្មែរ អ្នកប្រាជ្ញចាប៉ីដងវែង បានទទួលមរណៈភាពហើយក្នុងព្រះជន្មាយុ ៨២ ចូល ៨៣ វស្សា៕ (អត្ថបទដោយលោក ទេព វណ្ណះ)
