កាពិពណ៌រនារបស់លោកSeungho Choi - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កាពិពណ៌រនារបស់លោកSeungho Choi

19/11/2018
លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៏ថា “ក្នុងឆ្នាំ ២០១៨នេះ ក្រុមហ៊ុនសាមសុង ទទួលបានជោគជ័យផ្ទួនៗ ព្រោះតែសាមសុងតែងតែស្វែងរកបច្ចេកវិទ្យាដែលថ្មី ហើយប្លែក ចម្លែកអារម្មណ៍ ជូនដល់អតិថិជនរបស់ខ្លួនជានិច្ច។ ជាក់ស្តែង ដូចជា Galaxy A9 ស៊េរី 2018 នេះចឹង យើងចាត់ទុកជាបងធំនៃត្រកូល Galaxy A ដោយសារតែ បទពិសោធន៍ថ្មីលើកំណែប្រែកាមេរ៉ា អមមកជាមួយសមត្ថភាពដ៏វិសេសវិសាល។ ដូច្នេះ សូមអតិថិជនរបស់សាមសុងទាំងអស់ អញ្ញើញមកទទួលយកបទពិសោធន៍ថ្មីស្រឡាងមួយនេះឲ្យបានគ្រប់ៗគ្នា”។



ខាងក្រោមជាសមត្ថភាពដ៏អស្ចារ្យនៃកាមេរ៉ាទាំង ៤គ្រាប់ និងលក្ខណៈសម្បត្តិរបស់ Galaxy A9៖

១. ចំនុចពិសេសរបស់ Galaxy A9 បានបំពាក់កាមេរ៉ាក្រោយ4គ្រាប់។ ដោយគ្រាប់ទីមួយខាងលើគេ ជាប្រភេទ Ultra-Wide Angle Len មានទំហំ 8.0MP មាន aperture f/2.4 មានសមត្ថភាពក្នុងការផលិតផ្ទៃរូបភាពបានទូលាយក្នុងទំហំមុំ 120 ដឺក្រេ, គ្រាប់ទីពីរជាប្រភេទ Telephoto Len មានទំហំ 10MP មាន aperture f/2.4 ជាលែនពង្រីកដែលមានសមត្ថភាពពង្រីកប្លង់រូបភាពបានពីរដង (2x optical zoom), គ្រាប់ទីបីជាលែនគោល (Main Camera Len) មានទំហំ 24MP មាន aperture f/1.7 មានសមត្ថភាពធ្វើអោយផ្ទៃរូបភាពមានភាពភ្លឺច្បាស់បែបធម្មជាតិដូចអ្វីដែលយើងបានឃើញ ហើយវាក៏មានសមត្ថភាពស្រូបពន្លឺបានខ្លាំងផងដែរ។ដើម្បីផ្តល់អោយការថតរូបនៅទីតាំងខ្សោយពន្លឺបានច្បាស់ និងមានស្នាមអ៊ុចៗ តិចតួចបំផុត ជាមួយបច្ចេកវិទ្យា pixel re-mosaic algorithm។ សម្រាប់គ្រាប់ទីបួន គឺជាលែនជំនួយប្រភេទ Depth Sensor មានទំហំ 5.0MP មាន aperture f/2.2 ដោយវាធ្វើការជាមួយកាមេរ៉ាគោលក្នុងការផលិតសាច់រូបភាពអោយកាន់តែមានភាពច្បាស់ បន្ថែមកម្រិតពណ៌ និងកម្រិតពន្លឺអោយបានច្បាស់ដិតល្អ ហើយជាពិសេសមានតួរនាទីសំខាន់ជាមួយនឹងមុខងារ(Live Focus) និង Bokeh Effect ដែលធ្វើអោយរូបភាពដែលផ្តិតចេញមកពិតជាមានភាពទាក់ទាញខ្លាំងបំផុត។ មិនត្រឹមតែប៉ុណ្ណោះ កាមេរ៉ាទាំងបួនគ្រាប់របស់ Galaxy A9 (2018) មានសមត្ថភាពក្នុងការផលិតសាច់វីដេអូបានដល់កម្រិត FHD (1080x2220) ព្រមទាំងមានកាមេរ៉ាខាងមុខសម្រាប់ថតសែលហ្វីទំហំធំដល់ទៅ 24MP ជាមួយមុខងារថតរូបដ៏សម្បូរបែប។


២. លក្ខណៈទូរទៅ៖ Galaxy A9 មានបំពាក់នូវ RAMទំហំ 6GB មេម៉ូរីទំហំ 128GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB។ កាន់តែងាយស្រួលជាមួយទូរស័ព្ទដៃ ស៊ីម2 លោកអ្នកមិនចាច់ចំណាយលុយលើការទិញទូរស័ព្ទច្រើន។ ម្យ៉ាងវិញទៀត អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។ ជាមួយល្បឿនដំណើរការដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។ បើនិយាយពីកម្លាំងថ្មគឺមានរហូតដល់ 3,720mAh។ រីឯឆ្នាំងសាកថ្មវិញ គឺប្រភេទ Fast Charging (USB type C)។ បន្ថែមពីនេះទៀត មានភ្ជាប់មកនូវមុខងារស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)។ លោកអ្នករីករាយនឹងការស្តាប់តន្រ្តីយ៉ាងពិរោះនៅពេលប្រើប្រាស់ជាមួយកាសត្រជៀកដែលមានបទពិសោធន៍សំលេង Dolby Atmos ។