Keisuke Honda បានបង្ហោះវីដេអូនៅលើបណ្ដាញសង្គមរបស់ខ្លួន ទាក់ទងនឹងការបង្ហាត់និងផលវិបាករបស់ខ្លួនក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។
អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បានបញ្ជាក់ថារឿងដែលពិបាកបំផុតសម្រាប់ខ្លួននៅពេលដឹកនាំក្រុមជម្រើសជាតិកម្ពុជា គឺមិនអាចចូលលេងបាន នៅពេលឃើញក្រុមកំពុងតែហ្វឹកហាត់តែម្ដង។ នេះជាអារម្មណ៍របស់អ្នកចាត់ការក្រុមកម្ពុជា ស្របពេលដែលខ្លួនមិនដឹកនាំក្រុមនេះ ដោយមិនទទួលបានប្រាក់ខែអ្វីនោះទេ។
ចំពោះគោលបំណងដែលខ្លួនមកនេះ គឺដើម្បីជួយវិស័យបាល់ទាត់កម្ពុជា។ ធ្វើឱ្យកីឡាករមានចិត្តចង់លេងបាល់ទាត់ ដើម្បីឱ្យពួកគេសម្រេចក្ដីស្រមៃរបស់ខ្លួននៅថ្ងៃអនាគត៕
