រកឃើញសាកសពមនុស្សកើន​ដល់៧៦នាក់ ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅកាលីហ្វរញ៉ា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រកឃើញសាកសពមនុស្សកើន​ដល់៧៦នាក់ ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅកាលីហ្វរញ៉ា

18/11/2018
(វ៉ាស៊ីនតោន)៖ សាកសពជនរងគ្រោះ០៥នាក់ទៀតត្រូវបានរកឃើញ ដែលធ្វើឲ្យចំនួនមនុស្សស្លាប់សរុប​ដោយ​សារ​មហន្តរាយភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិកបន្តកើនដល់៧៦នាក់។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
អាជ្ញាធរអាមេរិកបានឲ្យដឹងថា មនុស្សចំនួន៧១៤នាក់​ត្រូវរកឃើញថាពុំបានជួបគ្រោះថ្នាក់អ្វីឡើយ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​ភ្លើងឆេះព្រៃ និងត្រូវបានលុបឈ្មោះចេញពីបញ្ជីអ្នកបាត់ខ្លួនវិញ ខណៈ​ចំនួន​មនុស្ស​ដែល​គេ​រាយ​ការណ៍​ថា​បាត់ខ្លួន​​ក្នុង​ករណីភ្លើងឆេះសម្លាប់មនុស្សច្រើនបំផុតនៅរដ្ឋកាលីហ្វរញ៉ានេះ បានកើនដល់១,២៧៦នាក់។
គួរជម្រាបថា៖ បច្ចុប្បន្នរដ្ឋកាលីហ្វរញ៉ា កំពុងរងរងគ្រោះខ្លាំងដោយភ្លើងឆេះព្រៃធំៗមួយចំនួន ដែលបានដុតបំផ្លាញ​​ផ្ទៃដី​និងសំណង់អគាររាប់ពាន់ខ្នង គិតចាប់តាំងតែពីសប្តាហ៍មុន ហើយភ្លើងឆេះព្រៃ Camp Fire នៅភាគខាងជើង​ បាន​ក្លាយ​ជាភ្លើងឆេះព្រៃ​​ដ៏អាក្រក់និងសម្លាប់មនុស្សច្រើនបំផុតប្រចាំរដ្ឋ៕