ប្រធានាធិបតីអាហ្សង់ទីន ប្រកាសកាន់ទុក្ខ៣ថ្ងៃ ក្រោយការរកឃើញនាវាមុជទឹក San Juan ដែលបាត់ខ្លួនអស់មួយឆ្នាំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីអាហ្សង់ទីន ប្រកាសកាន់ទុក្ខ៣ថ្ងៃ ក្រោយការរកឃើញនាវាមុជទឹក San Juan ដែលបាត់ខ្លួនអស់មួយឆ្នាំ

18/11/2018
(ប៊ុយណូសអ៊ែរែស)៖ ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri បានប្រកាសកាន់ទុក្ខរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃ​អាទិត្យនេះតទៀត ជុំវិញការបាត់បង់ជីវិត​របស់​ក្រុមនាវិកជាង៤០នាក់នៃនាវាមុជទឹក San Juan ដែលទើបត្រូវអាជ្ញាធរ​រកឃើញទីតាំង ក្រោយពីបានបាត់បង់ខ្លួនអស់មួយឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជាមួយគ្នានេះ លោកប្រធានាធិបតីអាហ្សង់ទីន ក៏បានសម្តែងការអរគុណចំពោះ​ប្រទេស​ទាំងអស់ ដែលបានចូលរួម​យ៉ាងសកម្មក្នុងប្រតិបត្តិការរុករកនាវាខាងលើផងដែរ។ បើតាមយោធាជើងទឹកអាហ្សង់ទីន នាវា San Juan ត្រូវបាន​រកឃើញជាមួយសញ្ញាដែលបង្ហាញថាវាបានជួបហេតុការណ៍ផ្ទុះ។
គួរជម្រាបថា៖ នាវាមុជទឹកខាងលើដែលផ្ទុកនាវិក៤៤នាក់ បានបាត់ដំណឹង​កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពី​វា​បាន​រាយ​ការណ៍​ថាមានបញ្ហា​ផ្នែក​បច្ចេកទេស ហើយប្រតិបត្តិការរុករកនាវានេះ មានការប្រើ​ប្រាស់​ឧបករណ៍​និង​ក្រុម​ការងារ​មក​ពី​ប្រទេស​ដទៃ​ជាច្រើន​៕