កំសត់ណាស់ជួយទិញគាត់ផង ក្រុមគ្រួសារប្អូនប្រុសចេះ១៥ភាសាបានមកលក់គំនូរដល់ភ្នំពេញហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កំសត់ណាស់ជួយទិញគាត់ផង ក្រុមគ្រួសារប្អូនប្រុសចេះ១៥ភាសាបានមកលក់គំនូរដល់ភ្នំពេញហើយ

16/11/2018
ក្រុង​សៀមរាប​៖ ធុច សាឡិក ​មាន​ឪពុក​ឈ្មោះ ស៊ុន វុទ្ធី អាយុ​៤១​ឆ្នាំ មុខរបរ​ជាងគំនូរ​ជាង១០​ឆ្នាំ និង​ជាង​កាត់​សក់ ថែម​ទាំង​ធ្លាប់​ជា​កីឡាករ​ប្រដាល់​សេរី​ឆ្នាំ១៩៩៦ ​តែ​បោះ​បង់​អាជីព​នោះ​ ក្រោយ​វ៉ៃ​ចាញ់​កីឡាករ ជា តក់ ២ដង​ ដណ្ដើមពាន​រង្វាន់​មួយ​របស់​សម្ដេច។ ឯ​ម្ដាយ​ឈ្មោះ ម៉ាន់ វណ្ណា អាយុ​៣៥​ឆ្នាំ មុខរបរ​ លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ ​នៅ​មុខ​ប្រាសាទតាព្រហ្ម​ទាំង​អស់​គ្នា។

គាត់​មានកូន​ចំនួន ៣​នាក់ ប្រុស​ទាំង​៣ គឺ​កូនប្រុស​ច្បង​មានឈ្មោះ ធុច សីហា អាយុ១៦​ឆ្នាំ ​ជា​សិស្ស​ថ្នាក់​ទី​១០ កូន​ទី​២.ឈ្មោះ ធុច សាឡិក អាយុ​១៤​ឆ្នាំ ដែល​ចេះ​ភាសាបរទេស​ ១៥​ភាសា​ ជា​សិស្សថ្នាក់​ទី​៩ និង​កូនពៅ​ឈ្មោះ ធុច ទិត្យា អាយុ​១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី៥ ចេះ​១២ភាសា។ ពួក​គាត់​រៀន​នៅ​អនុ​វិទ្យាល័យ​ស្រះស្រង់​ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រុម​ទី​៥ ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប​។
ស៊ែរមួយបងប្អូន កំសត់ណាស់ជួយទិញគាត់ផង ក្រុមគ្រួសារប្អូនប្រុសចេះ១៥ភាសាបានមកលក់គំនូរដល់ភ្នំពេញហើយ ៕ (អត្ថបទដោយ ទេព វណ្ណះ)