ចំណុច៦ យ៉ាងដែល “អ្នកដឹកនាំខ្លាំងពូកែធ្វើវា” តែ “អ្នកដឹកនាំធម្មតាមិនធ្វើ”! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចំណុច៦ យ៉ាងដែល “អ្នកដឹកនាំខ្លាំងពូកែធ្វើវា” តែ “អ្នកដឹកនាំធម្មតាមិនធ្វើ”!

26/01/2018
អ្នកដឹកនាំ ប្រាកដណាស់ គាត់ត្រូវសាងនូវទំនុកចិត្ត និងថាមពលតាមរយៈគោលដៅដ៏មោះមុតរបស់ពួកយើងដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ ក្នុងនាមជាអ្នកដឹកនាំដ៏ពូកែអស្ចារ្យម្នាក់ អ្នកត្រូវមានសមត្ថភាពបំផុសខ្ពស់ នូវការព្រមព្រៀងដែលល្អប្រសើរ ព្រមទាំងប្រសិទ្ធភាពការងារដែលរីកចម្រើនពីមនុស្សជុំវិញខ្លួនអ្នកផងដែរ។ តើអ្នកដឹកនាំល្អ​ទទួលបានភាពជោគជ័យទាំងនេះតាមវិធីណាខ្លះ?
១. ពួកគេបង្គាប់បញ្ជាលើការគិតរបស់ខ្លួន៖ អ្នកដឹកនាំដែលមានវិន័យប្រើប្រាស់អំណាចនៃការគិតរបស់ពួកគេទៅលើអ្វីដែលអាចគ្រប់គ្រងបាន ហើយព្រលែងនូវអ្វីដែលមិនអាចគ្រប់គ្រងបាន។

២. ពួកគេប្ដេជ្ញាចិត្តលើភាពល្អប្រសើរ៖ ផ្ទុយពីភាពមានអំណួតក្អេងក្អាង ពួកគេតែងជាអ្នកសិក្សារៀនសូត្រមិនឈប់ឈរដើម្បីអភិវឌ្ឍន៍ជំនាញ និងចំណេះដឹងដោយផ្សាភ្ជាប់ទំនាក់ទំនង បង្ហាត់បង្រៀន ចូលរួមការងារសង្គម ឬស្ដាប់អ្នកដទៃយ៉ាងយកចិត្តទុកដាក់។

៣. ពួកគេអោយតម្លៃលើពេលលំបាក៖ អ្នកដឹកនាំយល់ជ្រួតជ្រាបថា ក្នុងការសម្រេចមហិច្ចតាដ៏អស្ចារ្យមួយ ឧបសគ្គតែងកើតមានដោយមិនអាចជៀសផុត។ តែអ្វីដែលសំខាន់ពួកគេរៀនសូត្រ ពីបទពិសោធន៍បរាជ័យ និងបង្រៀនទៅអ្នកជុំវិញគេ។

៤. ពួកគេមានទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព៖ ការជម្រុញបំផុសបំផុលទឹកចិត្ត បុគ្គលិកជាមួយការអាណិតស្រឡាញ់ និងភាពស្មោះត្រង់របស់ខ្លួន គឺជាអត្តចរិតដ៏សំខាន់ដែលអ្នកដឹកនាំគ្រប់រូបត្រូវមាន។

៥. ពួកគេពង្រីកការជឿជាក់របស់ខ្លួន៖ មិនថាអ្នកក្រោមបង្គាប់ ការស្ដាប់ដោយយកចិត្តទុកដាក់ និងការសាកសួរអ្នកទាំងនោះនឹងជួយពួកគេក្នុងការពង្រីកទស្សនៈរបស់ខ្លួនអោយកាន់តែទូលំទូលាយថែមទៀត។

៦. ពួកគេគិតទៅលើលទ្ធផលរយៈពេលវែង៖ ពួកគេធ្វើកិច្ចការសំខាន់ ជ្រើសការសម្រេចចិត្តដែលធ្វើអោយមានការផ្លាស់ប្តូរធំធេងលើលទ្ធផលក្នុងរយៈពេលវែងដែលជួយពួកគេដឹងបាននូវអនាគតរបស់ពួកគេ និងក្រុមហ៊ុនឡើយ៕

ប្រ​ភព៖​​ Kumar Gauraw