ទូរស័ព្ទ POCOPHONE F1 តម្លៃ​ថ្មី និង​មួយ​ទឹក​ដាក់​លក់​តាម​ហាងធំៗនៅភ្នំពេញព្រឹកនេះ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទូរស័ព្ទ POCOPHONE F1 តម្លៃ​ថ្មី និង​មួយ​ទឹក​ដាក់​លក់​តាម​ហាងធំៗនៅភ្នំពេញព្រឹកនេះ!

14/11/2018
Poco F1 ទូរសព្ទ​មាន​ល្បឿន​លឿន និង​ទទួល​បាន​ពិន្ទុក​ខ្ពស់​ក្នុង​ការ​ធ្វើ​តេស្ត​ផ្ទាល់​លើ​កម្មវិធី AnTuTu ទទួល​បាន​ពិន្ទុ​ច្រើន​ជាង ២៩០ ០០០។ Poco F1 មាន​ជម្រើស ២ ពណ៌​គឺ ខៀវ និង​ខ្មៅ។

ទូរស័ព្ទ POCOPHONE F1 ឬ POCO F1 មាន​បំពាក់​មក​ជាមួយ អេក្រង់ ៦,១៨ អ៊ីញ LCD កម្រិត ២ ២៤៦ x ១ ០៨០ ភីកសែល មាត្រដ្ឋាន ១៨:៧,៩។ សម្រាប់​តម្លៃ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ពេល​បច្ចុប្បន្ន Poco F1 ថ្មី​និង​មួយ​ទឹក​ខុស​គ្នា​ប្រមាណ​ជា ៥០ ទៅ ៦០ ដុល្លារ។
តម្លៃ​ថ្មី
  • PocoPhone F1 ទំហំ 64GB តម្លៃ ៣៣៩ ដុល្លារ។
  • PocoPhone F1 ទំហំ 128GB តម្លៃ ៣៦៩ ដុល្លារ។
តម្លៃ​មួយទឹក
  • PocoPhone F1 ទំហំ 64GB តម្លៃ​ខ្ទង់ ២៧០ ដុល្លារ។
  • PocoPhone F1 ទំហំ 128GB តម្លៃ​ខ្ទង់ ៣១០ ដុល្លារ។
ខាងក្រោមនេះជាសមត្ថភាព​របស់ទូរស័ព្ទ POCOPHONE F1៖

  • កាមេរ៉ា​មុខទំហំ 20MP ​បច្ចេកវិទ្យា Super Pixel មាន Aperture f/2.0
  • កាមេរ៉ា​ភ្លោះ​ក្រោយ​មាន​ទំហំ 12+5MP មាន Aperture f/1.9 គាំទ្រ​ Dual Pixel Autofocusមាន Sensor ប្រភេទ SONY IMX363 (ដូច Xiaomi Mi 8 SE)
  • មាន​ថាមពល​ថ្ម ៤ ០០០mAh ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន (Quick Charge 3.0)
  • ប្រព័ន្ធ​ប្រតិបត្តិ: Android 8.1 (Oreo) អម​ផ្ទៃ MIUI 9.6។
  • ប្រើ​បន្ទះ​ឈីប: Qualcomm Snapdragon 845
  • ប្រើ CPU Octa-Core ល្បឿន ២,៨GHz
  • មាន GPU Adreno 630
  • បំពាក់ RAM 6GB
  • ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន 64GB និង 128GB៕


ដោយ៖ ឡៃហ៊ាង