យន្តហោះ​​យោធាអាមេរិក​​មួយគ្រឿង ធ្លាក់ក្នុង​រដ្ឋតិចសាស់ និងផ្តាច់ជីវិត​អាកាសយានិក​ភ្លាមៗ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យន្តហោះ​​យោធាអាមេរិក​​មួយគ្រឿង ធ្លាក់ក្នុង​រដ្ឋតិចសាស់ និងផ្តាច់ជីវិត​អាកាសយានិក​ភ្លាមៗ!

14/11/2018
(វ៉ាស៊ីនតោន)៖ យន្ដហោះ​យោធា T-38C Talon មួយគ្រឿងរបស់កងទ័ព​អាកាសអាមេរិក នៅក្នុងរដ្ឋតិចសាស់​បានធ្លាក់ និងបណ្ដាលឱ្យពីឡុតម្នាក់ស្លាប់ និងមនុស្សម្នាក់​ទៀតរង​របួស។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
គ្រោះថ្នាក់ធ្លាក់​យន្ដហោះនេះ បានកើតឡើង​នៅក្បែរមូលដ្ឋានទ័ព​អាកាស ឡាសលីន (Laughlin Air Force Base ឬ AFB)។ មន្ត្រីប្រចាំការនៅ AFB បាន​ឱ្យដឹង​ដូច្នេះថា «អាកាសយានិកម្នាក់​បានស្លាប់ រីឯមនុស្សម្នាក់​ទៀតត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​នៅក្នុងតំបន់ ក្រោយយន្ដហោះ យោធា T-38C Talon មួយគ្រឿង​បានធ្លាក់នៅម៉ោង​ប្រមាណ ៧៖៤០នាទីយប់ ថ្ងៃអង្គារ (ម៉ោងនៅ​អាមេរិក) ក្បែរមូលដ្ឋាន​ទ័ពអាកាស AFB»
គួរបញ្ជាក់ថា៖ ភ្លាមៗបែបនេះមិនទាន់មាន​ការបញ្ជាក់​ណាមួយ ពីមូលហេតុធ្លាក់​យន្តហោះចម្បាំងខាងលើនេះនៅឡើយទេ រីឯអត្តសញ្ញាណជនរងគ្រោះ ក៏មិនទាន់ត្រូវ​បានគេបញ្ជាក់​នៅឡើយ​ដែរ៕