រថយន្តដឹកថ្មបុករថយន្តសេរីទំនើប MINI SCION ក្រឡាប់នៅផ្លូវ៦០ម៉ែត្រ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រថយន្តដឹកថ្មបុករថយន្តសេរីទំនើប MINI SCION ក្រឡាប់នៅផ្លូវ៦០ម៉ែត្រ!!!

12/11/2018
ភ្នំពេញ៖ អាងផ្លូវរលោងល្អបើកបរលឿនដូចគ្នាបង្ករគ្រោះថ្នាក់ចរាចរបណ្តាលអោយមានអ្នករងរបួស៤នាក់និងខូចខាតរថយន្ត២គ្រឿងខណះពេលមានរថយន្ត២គ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ ហេតុការណ៏គ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៨ ស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រកែងនិងផ្លូវ៥០ម៉ែត្រនៅចំនុចភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោ។
ប្រភពព៍ត័មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តសេរីទំនើបមួយគ្រឿងម៉ាMINISCIONពណ៍សពាក់ស្លាកលេខភ្នំពេញ2AL6634បើកបរពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវ៦០ម៉ែត្រស្របពេលនោះក៏មានរថយន្តកុងតីនរ័ដឹកថ្មមួយគ្រឿងទៀតម៉ាកHINOពណ៍ស្លាទុំពាក់ស្លាកលេខកំពង់ស្ពឺ3A0671បើកបរពីទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវ៦០ម៉ែត្រលុះដល់ចំនុចផ្លូវបំបែកជាបួនរថយន្តដឹកថ្មព្យាយាមបើកគេចពីរថយន្តទំនើបខាងលើតែគេចមិនផុតបានបុកចំពីមុខរថយន្តហើយបួងចង្កូតក្រឡាប់បាស់ជើងតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការណ៏ជាមួយកម្លាំងជំនាញចរាចរបានចុះមកធ្វើការវាស់វែងបន្ទាប់មកក៏បានស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីធ្វើការដោះស្រាយគ្នានៅនៅពេលក្រោយ។